ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបង្ក្រាបជនជាតិចិនម្នាក់ពីបទរក្សាទុកនិងជួញដូរគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសជនជាតិចិនម្នាក់ត្រូវបានឃាត់ខ្លួនរួមទាំងវត្ថុតាងគ្រឿងញៀន នៅភូមិធ្លក ឃុំស្វាយរំពារ ស្រុកបសេដ្ឋខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី១៦ខែមករាឆ្នាំ២០២៤។

   លោកវរសេនីយ៍ឯក ចន  សុភិត អធិការនគរបាលស្រុកបសេដ្ឋបានឱ្យដឹងថាលោកឧត្តមសេនីយ៍ឯក ឃឹម សារ៉ាត់ នាយករងមន្ទីរប្រឆាំងគ្រឿងញៀនសហការជាមួយលោកឧត្តមសេនីយ៍ត្រី ម៉ាត់ ធុច ស្នងការរងផែនគ្រឿងញៀននិងកម្លាំងអធិការដ្ឋានស្រុកបានចុះធ្វើការត្រួតពិនិត្យនិងឆែកឆែរទីតាំងផ្ទះឈ្មោះ កង វាសនា នៅភូមិធ្លកឃុំ ស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលបានជួលអោយជនជាតិចិន ឈ្មោះ HUANG CHIEN-YU ភេទប្រុស ឆ្នាំកំណើតថ្ងៃទី20ខែវិច្ឆកាឆ្នាំ1994 កាន់លិខិតឆ្លងដែនលេខ362360964 និងបក្សពួកកំពុងរត់គេចខ្លួន។

លោកបានបន្តទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបនោះបានរកឃើញវត្តុតាងរួមមាន ម្សៅក្រាមពណ៌សថ្លា១កញ្ចប់ធំនិង ៤កញ្ចាប់តូច ម្សៅកញ្ចប់ពណ៌មាស ៨កញ្ចាប់ ម្សៅម៉ត់ពណ៌ទឹកដោះគោ ២កញ្ចាប់ កញ្ចប់Royal-D ផ្លែឈើគ្រប់មុខ៤៧កញ្ចប់ កញ្ចប់Royal-D វីតាមីនDC ពណ៌ទឹកក្រូច២៥កញ្ចប់ និង៦ប្រអប់ ថ្នាំគ្រាប់ពណ៌ទឹកក្រូចចំនួន២៥៥គ្រាប់ ជញ្ជីញថ្លឹងថ្នាំញៀន២គ្រឿង ម៉ាសុីនកៀប១គ្រឿង។

ចំណែកជនសង្ស័យនិងវត្តុតាងត្រូវបានកម្លាំងជំនាញមន្ទីរគ្រឿងញៀនបញ្ជូនទៅមន្ទីរដើម្បីចាត់ការបន្តនីតិវិធី៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖