ខេត្តបាត់ដំបង៖ យោងតាមកងរាជអាវុធហត្ថខេត្តបាត់ដំបងនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤នេះបានអោយដឹងថា,នាយសេនាធិការរង និងលោកវរសេនីយ៍ទោ សូ ឌី ប្រធានមន្ទីរស្រាវជ្រាវ បង្រ្កាបបទល្មើស ដោយមានការសម្របសម្រួលនីតិវិធីពី លោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអម សាលាដំបូងខេត្តបាត់ដំបង បានចុះបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនមួយករណីក្នុងបទល្មើសជាក់ស្តែង។
ក្នុងរបាយការណ៍ដដែលបានបន្តអោយដឹងទៀតថាករណីនេះបានធ្វើឡើងនៅវេលាម៉ោង១៤និង២០នាទី ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅទីតាំងពីរផ្សេងគ្នា ដែលទីតាំងទីមួយនៅចំណុចទីលានចាក់សំរាមស៊ិនទ្រី ស្ថិតក្នុងភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង និងទីតាំងទីពីរ នៅភូមិស្វាយជ្រុំ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់មាន៖
១-ឈ្មោះ ម៉ូ ប៉ុល ភេទប្រុស អាយុ៦១ឆ្នាំ មុខរបរទិញអេតចាយ ទីលំនៅភូមិតាព្រូច សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង
២-ឈ្មោះ លី គឹមសួអី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករ ទីលំនៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង
៣-ឈ្មោះ សេង ប៊ុនសុង ហៅប្រុស ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរលក់ដូរ ទីលំនៅភូមិស្វាយជ្រុំ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង
៤-ឈ្មោះ អ៉ឹង ផានិត ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករ ទីលំនៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។
ជាមួយកិច្ចប្រតិបត្តិការខាងលើនេះដែរ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ៖
-គ្រឿងញៀនប្រភេទ(ម៉ាទឹកកកICE) ចំនួន១០កញ្ចប់ ទម្ងន់២៩៨,៧១ក្រាម
-ទូរស័ព្ទដៃ០៣គ្រឿង
-ជញ្ជីងថ្លឹងគ្រឿងញៀន ០២គ្រឿង
-ម៉ូតូ ០២គ្រឿង និងឧបករណ៍ប្រើប្រាស់ វេចខ្ចប់គ្រឿងញៀនមួយចំនួន
-ប្រាក់ចំនួន ៥,០០០,០០០ រៀល
៧-កូនកាំបិត០១ដើម។
ក្រោយពីឃាត់ខ្លួនសាកសួររួច ជនសង្ស័យនិងវត្ថុតាង រហូតមកដល់ពេលនេះត្រូវបានសមត្ថកិច្ចកំពុងចាត់ការតាមនីតិវិធី ៕
ដោយ៖ ចន្ទ លីហ្សា