ភ្នំពេញ ៖ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ លោក សុខ ឥសាន និយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកនូវចំណុចសំខាន់ៗចំនួន ១០ដូចខាងក្រោម ៖
១- នយោបាយទទួលស្គាល់ចិនតែមួយគឺជាគោលការណ៍ដែលបណ្តាប្រទេសលើលោកត្រូវប្រកាន់យក = ព្រោះសាធារណរដ្ឋប្រជាមានិតុចិនជាសមាជិកពេញសិទ្ធិនៃអង្គការសហប្រជាជាតិ ឯតៃវ៉ាន់មិនមែនជាសមាជិកអង្គការសហប្រជាជាតិទេ។
២- តាមការជាក់ស្តែង តៃវ៉ាន់គឺជាផ្នែកមួយនៃប្រទេសចិន = បញ្ហាតៃវ៉ាន់គឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន?
៣- ការផ្សាយពាណិជ្ជកម្មលក់គ្រឿងស្រវឹងគឺជាសិទ្ធិអ្នកផ្សាយ = ឯការផឹកប្ញមិនផឹកគឺជាសិទ្ធិរបស់ពលរដ្ឋទូទៅ?
៣- បញ្ហាសុខភាពទេដែលជាកត្តាកំណត់ដល់ពលរដ្ឋផឹកឬមិនផឹក = បើផឹកនាំឲ្យប៉ះពាល់សុខភាព គឺឈប់ផឹកដោយស្វ័យប្រវត្តិ?
៤- ការជជែកពីការផឹកស្រាបៀឬមិនផឹកជជែកៗ = ភ្លេចគិតពីសិទ្ធិពលរដ្ឋ គិតតែពីសិទ្ធិអ្នកនិយាយ?
៥- ប្រមុខរាជរដ្ឋាភិបាលកម្ពុជាខិតខំដើរទាក់ម៉ូយឲ្យចូលមកវិនិយោគនៅកម្ពុជា = ឯក្រុមឧទ្ទាមក្រៅច្បាប់ខិតខំធ្វើសកម្មភាពទប់ស្កាត់ហើយអួតខ្លួនថាស្នេហាជាតិទៀត?
៦- ពួកប្រឆាំងកម្ពុជានិយាយតែពាក្យផ្ទុយ = នៅពេលវាស្រែកថាស្នេហាជាតិ គឺមានន័យថាពួកវាបំផ្លាញជាតិ?
៧- ពួកអាក្រុមឧទ្ទាមក្រៅច្បាប់មិនដឹងក្បាលកន្ទុយអីពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសទេ = វាចេះតែស្រែកបន្ទរតាមគ្នាកិច្ចព្រមព្រៀងប៉ុណ្ណោះ?
៨- ពួកអាក្រុមឧទ្ទាមក្រៅច្បាប់មួយចំនួននិយាយស្អីក៏សិទ្ធិសេរីភាពនិងប្រជាធិបតេយ្យដែរ = ធ្វើទាំងបង្ខំចិត្តពួកអានេះខ្ជិលច្រអូសណាស់ តែបើមិនធ្វើនឹងអត់បាយ អញ្ចឹងមានតែធ្វើទាំងធ្មេចភ្នែកហើយកុំឲ្យអន់ពេកស្រែកថាជាសិទ្ធិសេរីភាពទៅ?
៩- អា សេង រតនា និងបក្សពួកប្រមាថសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជាតំណាងប្រជាជនកម្ពុជា = ស្មើនឹងប្រមាថប្រជាជនខ្មែរទូទាំងប្រទេស?
១០- បើថាការគៀងគរវិនិយោគិនបរទេសជាការធ្វើប្រជាភិថុតិ = ការពិតស្ថិតនៅលើការទទួលបានលទ្ធផលជាក់ស្តែង? ៕
ដោយ ៖ សិលា