ខេត្តស្វាយរៀង៖ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនស្ត្រីសង្ស័យម្នាក់បន្ទាប់ពីបានប្រើហិង្សា ដោយបានយកដំបងឬស្សីវាយទៅលើក្មេងស្រីរងគ្រោះគ្រាន់តែរឿងគោស៊ីស្រូវ។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងនៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤នេះថា ស្រ្តីសង្ស័យឈ្មោះប្រាក់ យឿន ភេទស្រីអាយុ ៥៣ឆ្នាំមុខរបរកសិករ រស់នៅភូមិតាសេក ឃុំគគី ស្រុករមាសហែក ខេត្តស្វាយរៀង។
ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ មាន មីងយ៉ាន អាយុ ១៤ឆ្នាំមុខរបរសិស្សរស់នៅភូមិឃុំកើតហេតុជាមួយគ្នា។
ប្រភពបន្តថា កាលពីវេលាម៉ោង១និង២៤នាទីរសៀលនាទីថ្ងៃទី ១៨ ខែមករាឆ្នាំ ២០២៤ មានករណីហិង្សាដោយ ចេតនាមានស្ថានទំងន់ទោសមួយកើតឡើងស្ថិតនៅត្រង់ចំណុចភូមិតាសេក ឃុំគគី ស្រុករមាសហែកខេត្តស្វាយរៀង បង្កដោយជនសង្ស័យឈ្មោះ ប្រាក់ យឿន បានយកដំបងឬស្សីវាយ ទៅលើជនរងគ្រោះ បណ្ដាលអោយរងរបួសធ្ងន់ដោយសារ មូលហេតុ សត្វគោ របស់ជនរងគ្រោះ បានទៅស៊ីស្រូវរបស់ជនសង្ស័យ ហើយ ជនសង្ស័យបានដណ្ដើម យកគោនោះទុក ដើម្បីទាមទារសំណងជា លុយ ប៉ុន្តែមិនឲ្យ ក៏មានការឈ្លោះប្រកែកគ្នារហូតឈានដល់ប្រើហិង្សា តែម្ដង៕
ដោយ៖ សុថាន