ព័ត៌មានទាន់ហេតុការណ៍៖

សហរដ្ឋអាមេរិក៖ ការបាញ់ប្រហារនៅរដ្ឋតិចសាស់ យ៉ាងហោចណាស់មនុស្ស៣នាក់បានស្លាប់

ចែករំលែក៖

យោងតាមមន្ត្រី ក្នុងតំបន់ Huston មនុស្សរាប់សិបនាក់ក្នុងវ័យ 20 ឆ្នាំបានប្រមូលផ្តុំគ្នានៅផ្ទះមួយនៅជាយក្រុង Houston ហើយក៏មានការឈ្លោះប្រកែកគ្នានាំឲ្យមានការបាញ់ប្រហារ។
អាជ្ញាធរអាមេរិកបានប្រកាសថា កាលពីថ្ងៃទី 21 ខែមករា ការបាញ់ប្រហារបានកើតឡើងនៅផ្ទះជួលមួយកន្លែងក្នុងតំបន់ Huston រដ្ឋ Texas (សហរដ្ឋអាមេរិក) ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ 3 នាក់ និង 2 នាក់ផ្សេងទៀតបានរងរបួស។
យោងតាមតម្រួត Harris County Sheriff Ed Gonzalez មនុស្សរាប់សិបនាក់ក្នុងវ័យ 20 ឆ្នាំបានប្រមូលផ្តុំគ្នានៅផ្ទះនៅជាយក្រុង Houston ។ មានការឈ្លោះប្រកែកគ្នានាំឲ្យមានការបាញ់ប្រហារកើតឡើង។
ការិយាល័យតម្រួតខោនធី Harris បាននិយាយថា បុរសម្នាក់ និងស្ត្រីម្នាក់បានស្លាប់នៅកន្លែងកើតហេតុ ចំណែកមនុស្សម្នាក់បានស្លាប់ពេលកំពុងព្យាបាលនៅមន្ទីរពេទ្យ។
បច្ចុប្បន្នអាជ្ញាធរកំពុងស៊ើបអង្កេតករណីនេះ។ អ្នកស៊ើបអង្កេតប៉ាន់ស្មានថា មានការបាញ់ប្រហាររាប់សិបគ្រាប់៕

ដោយ៖ ធីរីណា(រូប​ថត​៖ yahoo)


ចែករំលែក៖