ភ្នំពេញ ៖ លោកស្រីវេជ្ជបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ឧត្តមភរិយាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ បានសំដែងនូវ ការគោរព ស្រឡាញ់ ជនរួមជាតិ បន្ទាប់ពីមានការផ្ញើសារជូនពរ ក្នុងថ្ងៃកំណើត ដ៏ច្រើន ហើយមិនផ្ញើសារអរគុណដោយផ្ទាល់តបទៅវិញ លោកស្រីវេជ្ជបណ្ឌិត ក៏បានមានប្រសាសន៍ថា៖ ជាដំបូងនាងខ្ញុំសូមអភ័យទោសដោយមិនបានផ្ញើសារផ្ទាល់ទៅជូនលោកអ៊ុំ ពូមីង បងប្អូនគ្រប់គ្នា ដែលបានផ្ញើសារជូនពរនាងខ្ញុំក្នុងថ្ងៃខួបកំណើត។
ស្ត្រីទី១កម្ពុជា បានថ្លែងបន្តថា ៖ នាងខ្ញុំសូមអរគុណដល់បងប្អូនទាំងអស់គ្នាចំពោះសារជូនពរយ៉ាងកក់ក្តៅ និងសូមថ្លែងអំណរគុណជូនចំពោះបងប្អូនទាំងអស់គ្នាដែលបានស្រលាញ់រាប់អាននាងខ្ញុំ 🙏🙏ឆ្លៀតឱកាសនេះនាងខ្ញុំក៏សូមជូនពរដល់លោកអ៊ុំ ពូមីង បងប្អូនទាំងអស់គ្នានិងក្រុមគ្រួសារឲ្យបានប្រកបទៅដោយសេចក្តីសុខ សុភមង្គលនិងទទួលបានជោគជ័យលើគ្រប់ភារកិច្ចទាំងអស់ ជាពិសេសមានសុខភាពល្អ 🙏🙏🥰 ៕
ដោយ ៖ សិលា