ព័ត៌មានទាន់ហេតុការណ៍៖

ទូតកម្ពុជាប្រចាំប្រទេសជប៉ុន ជួប​សម្តែងការ​គួរសម​ជាមួយ សមាជិក​គណៈកម្មាធិការរបស់កម្ពុជាសម្រាប់​អាហារូបករណ៍ JDS

ចែករំលែក៖

ប្រទេសជប៉ុន ៖ នៅរសៀល​ថ្ងៃទី២៣ ខែមករា ឆ្នាំ​២០២៤ លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជា​ប្រចាំប្រទេសជប៉ុន បាន​ទទួល​ជួប​សម្តែងការ​គួរសម​ជាមួយ សមាជិក​គណៈកម្មាធិការរបស់កម្ពុជាសម្រាប់​អាហារូបករណ៍ JDS ដែល​ដឹកនាំ​ដោយ​ លោកបណ្ឌិត ជួន ជីវិន រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជននិងកីឡា រួមជាមួុយ លោក ពេជ្រ វិជ្ជាគន្ធី អគ្គនាយក នៃក្រសួង​មុខងារសាធារណៈ និង​មន្រ្តី​មជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICE) មួយចំនួន។ 

ក្នុង​ឱកាស​នោះ លោក ឯកអគ្គរាជទូត បាន​ជម្រាប​ជូន​សមាជិក​គណៈកម្មាធិការ​ អំពី​ការ​យកចិត្ត​ទុក្ខដាក់ និង​កិច្ច​ការ​ការពារ​ផល​ប្រយោជន៍​នានា​​​ របស់​ស្ថានទូតកម្ពុជាចំពោះ​សិស្ស និស្សិត​ រួមទាំងកម្មសិក្សាការរី និង​ប្រជាពល​រដ្ឋខ្មែរ​ទាំងអស់​ដែល​កំពុង​ស្នាក់​នៅ ធ្វើការ និងសិក្សា​នៅ​ប្រទេសជប៉ុន។ 

លោកបណ្ឌិត ជួន ជីវិន បាន​ថ្លែង​អំណរ​គុណ  លោក ឯកអគ្គរាជទូត ចំពោះ​ការតែងតែ​​យកចិត្ត​ទុកដាក់​ដល់​ពលរដ្ឋខ្មែរ ពិសេស​និស្សិតមន្រ្តីរាជការ​ ដែល​ទទួល​បាន​អាហារូបករណ៍​ JDS តាំងពី​មកដល់ រហូតបាន​បញ្ចប់​ការ​សិក្សា​ពី​ប្រទេសជប៉ុន៕

ដោយ ៖ សិលា


ចែករំលែក៖