ក្រុមអ្នកមានបុណ្យ Barcelona បានធ្លាក់ចេញពីពានរង្វាន់ Copa del Rey ក្រោមថ្វីជើងក្រុម Athletic Bilbao បន្ទាប់ពីចាញ់ក្នុងលទ្ធផល ៤–២ នៅ San Mames ក្នុងការប្រកួតវគ្គជម្រុះ៨ក្រុមចុងក្រោយ។
Gorka Guruzeta បានជួយឲ្យ Bilbao នាំមុខនៅនាទីទីមួយ ប៉ុន្តែ Barcelona បានរកគ្រាប់បាល់តាមស្មើ នៅនាទីទី២៦និងនាំមុខ១គ្រាប់វិញនៅនាទីទី៣២ ដែលខ្សែប្រយុទ្ធ Robert Lewandowski រកគ្រាប់បាល់តាមស្មើ ហើយ Lamine Yamal បានស៊ុតបញ្ចូលទីនាំមុខ ២–១។
Bilbao តាមស្មើវិញនៅនាទីទី៤៩ដោយ Oihan Sancet ហើយInaki Williams ស៊ុតបញ្ចូលទីក្នុងម៉ោងបន្ថែម មុនពេលកីឡាករ Nico Williams បានបន្ថែមមួយគ្រាប់ទៀតក្នុងម៉ោងបន្ថែមដូចគ្នាធ្វើឲ្យក្រុមម្ចាស់ផ្ទះទទួលបានជ័យជំនះ ៤ទល់២។
ក្រុម Barcelona របស់លោក Xavi បានគ្រប់គ្រងការប្រកួតច្រើន ប៉ុន្តែ Bilbao នៅតែមានឱកាសក្នុងការបំប៉ោងសំណាញ់ទី។ ទោះជាយ៉ាងណាក៏ដោយ Yamal វ័យ១៦ឆ្នាំដែលបានក្លាយជាអ្នកស៊ុតបញ្ចូលទីក្មេងបំផុតក្នុងការប្រកួតនោះ អាចធ្វើឱ្យ Barcelona ឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅនាទីចុងក្រោយ ប៉ុន្តែគាត់បានខកខានគ្រាប់បាល់បើកឆាកបន្ទាប់ពីបានស៊ុតបញ្ចូលទីដោយអ្នកចាំទី Julen Agirrezabala របស់ Bilbao បានរារាំង។
ការចាញ់មានន័យថា Barcelona និង Real Madrid ដែលបានឈ្នះ១០ក្នុងចំណោម១៥ដងពានរង្វាន់ Copa del Rey កន្លងមក គឺក្រុមទាំង២បានធ្លាក់ចេញពីពានរង្វាន់នេះដូចគ្នា ៕
ដោយ៖ ភារៈ (រូបភាព ៖ BBC Sport)