ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃស្អែក

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤ នឹងមានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីពិភាក្សា និងឆ្លងរបៀបវារៈដូចខាងក្រោម៖

១-របាយការណ៍វឌ្ឍនភាពនិងទិសដៅទៅមុខនៃការរៀបចំក្របខ័ណ្ឌតាមដាននិងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។

២-សេចក្តីព្រាងអនុក្រឹត្យស្ដីពីការកែសម្រួលអនុក្រឹត្យស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា។

៣- បញ្ហាផ្សេងៗ ៕

ដោយ ៖ សិលា


ចែករំលែក៖