ព័ត៌មានទាន់ហេតុការណ៍៖

លោកស្នងការ បានដាក់បទបញ្ជាដល់កម្លាំងសមត្ថកិច្ចចុះអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ទាំង១៤ខណ្ឌ និងកម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ធ្វើការត្រួតពិនិត្យអំពូលភ្លើង ឧបករណ៍ កែច្នៃខុសលក្ខណៈបច្ចេកទេស

ចែករំលែក៖

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់កម្លាំងសមត្ថកិច្ចចុះអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ទាំង១៤ខណ្ឌ និងកម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ធ្វើការត្រួតពិនិត្យអំពូលភ្លើង ឧបករណ៍ កែច្នៃខុសលក្ខណៈបច្ចេកទេស បង្កឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសប៉ះពាល់ដល់ការធ្វើដំណើររបស់អ្នកដទៃ។ នេះជាការបញ្ជាក់ពីផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ។ 

ក្នុងករណីម្ចាស់យានយន្តមានការបំពាក់ និងកែច្នៃអំពូលភ្លើង ឧបករណ៍ ខុសលក្ខណៈបច្ចេកទេសបែបនេះ សូមធ្វើការដកចេញជាបន្ទាន់ បើមិនដូច្នោះនោះទេ សមត្ថកិច្ចនឹងចាត់វិធានការដ៏តឹងរឹងដល់ម្ចាស់រថយន្តកែច្នៃនិងជាពិសេសរាល់ម្ចាស់យានយន្តទាំងអស់ក៏ត្រូវនាំគ្នាពិនិត្យយានយន្តផ្ទាល់ខ្លួនដែលបំពាក់ឧបករណ៌ខុសបច្ចេកទេសខុសច្បាប់ ដែលបង្កផលប៉ះពាល់ដល់អ្នកដទៃនិងបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ គឺត្រូវដោះចេញឲ្យបានមុនពេលដែលកម្លាំងសមត្ថកិច្ចអនុវត្តចាត់វិធានការចំពោះការកែច្នៃបំពាក់ខុសបច្ចេកទេសនេះ៕

ដោយ ៖ សិលា


ចែករំលែក៖