ខេត្តតាកែវ៖ នគរបាលស្រុកត្រាំកក់បានចាប់ខ្លួនឪពុកញៀនថ្នាំម្នាក់ ដែលប្រេីអំពេីហិង្សាព្រៃផ្សៃ ដោយយកទុយោទឹក,មែកក្រូច មានបន្លាវាយ និងគំរាមសម្លាប់កូនប្រុសបង្កេីតអាយុ៩ឆ្នាំ បណ្តាលឲ្យរបួសធ្ងន់ នៅភូមិតាសោម ឃុំសំរោង ស្រុកត្រាំកក់ កាលពីថ្ងៃទី២៨ ខែ មករា ឆ្នាំ២០២៤។
តាមបាយការណ៍នគរបាលស្រុកត្រាំកក់ បានឲ្យដឹងថា ករណីហិង្សាដោយចេតនា(ហិង្សាក្នុងគ្រួសារ) បានកេីតកាលពីថ្ងៃទី២៨ខែមករាឆ្នាំ ២០២៤វេលាម៉ោង១១ បង្ក ឡើងដោយជនសង្ស័យឈ្មោះគុន វីរៈ ភេទប្រុស អាយុ ៣៦ ឆ្នាំនៅភូមិតាសោម ឃុំសំរោង ស្រុកត្រាំកក់ ខេត្ត តាកែវ ដោយប្រេីទុយយោបូមទឹកនិងរំពាត់មែកក្រូចបានធ្វើសកម្មភាពវាយទៅលើកូនបង្កើតរបស់ខ្លួន ភេទប្រុសអាយុ ៩ឆ្នាំបណ្ដាលឲ្យត្រូវខ្នង ពីក្រោយរងរបួសជាទម្ងន់និងគំរាមរកសម្លាប់កូនចោលថែមទៀត ។ ប៉ុន្តែ ត្រូវបានបងប្អូនជួយចាប់ចេញទាន់។
របាយការណ៍បានបន្ថែមថា បុរសជាឪពុកដោយសារខឹងហៅកូនមិនឆ្លើយ ហើយជនសង្ស័យជាមនុស្សប្រើ ប្រាស់សារធាតុញៀនទៀតផង។
ក្រោយពេលទទួលបានពាក្យបណ្ដឹងរបស់ឈ្មោះគុណចណ្ណា ភេទស្រីអាយុ ៤២ឆ្នាំ ដែលត្រូវជាអ៊ំបង្កើតរបស់កុមារា រងគ្រោះនិងដោយមានបទបញ្ជា ពីលោកឧត្តម សេនីយ៍ទោស្នងការ ព្រមទាំងដឹកនាំសម្របសម្រួលនីតិវិធីដោយលោកស៊ឹម ជុំសុខហេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវផងនោះ កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដែលដឹកនាំបញ្ជាដោយលោកវីយ៍ឯកលោកឌុក ធីយ៉ាអធិការនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់សហការជាមួយនឹងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង,ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងធំខាងត្បូងនិងប៉ុស្តិ៍នគរបាលរដ្ឋបាលអូសារាយបាន ចុះស្រាវជ្រាវរហូតដល់ឃាត់ខ្លួនជនសង្ស័យឈ្មោះគុន វិរៈ បាននៅចំណុចជើងភ្នំដំរីរមៀលស្ថិតក្នុងភូមិត្រពាំងក្រឡាញ់ឃុំអូរសារាយនាថ្ងៃទី ២៩ខែមករាឆ្នាំ ២០២៤ វេលាម៉ោង៧យប់។
មកដល់ព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នេះ សមត្ថកិច្ចកំពុងធ្វើការសាកសួរនិងកសាងសំណុំរឿងទៅតាមនីតិវិធី៕
ដោយ៖ សូរិយា