ខេត្តព្រះវិហារ ៖ មន្ទីរព័ត៌មានខេត្តព្រះវិហារបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៣ លើកទិសដៅឆ្នាំ២០២៤ក្រោមវត្តមានលោក អភិបាលរងខេត្តព្រះវិហារ លោកស្រី ហែមសុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ និងមានការចូលរួមពីលោក លោកស្រី អនុប្រធានមន្ទីរ ប្រធានការិយាល័យទាំង៥ មន្ត្រី និងមន្ត្រីកិច្ចសន្យាជាច្រើនទៀតបានចូលរួមផងដែរ។
កម្មវិធីនេះរៀបចំឡើងនៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នាសាលប្រជុំ មន្ទីរព័ត៌មានខេត្តព្រះវិហារ។
លោកស្រី ហែម សុគុណពិសី បានរាយការណ៍នៅរបាយការណ៍ រយៈពេល១ឆ្នាំដែលបានអនុវត្តន៍កន្លងមកជូនអង្គប្រជុំបានជ្រាប។
នាឱកាសនោះលោកស្រីប្រធាន បានជំរាបជូនដល់មន្ត្រី មន្ត្រីកិច្ចសន្យាណាដែលសកម្ម ក្នុងមន្ទីរព័ត៌មាន ត្រូវបានទទួលលិខិតសរសើរចេញដោយក្រសួងព័ត៌មាន ក្នុងឆ្នាំ២០២៤នេះ។
លោក ណុប វុទ្ធី អភិបាលរងខេត្តព្រះវិហារបានមានប្រសាសន៍ថា ក្នុងអាណតិ្តទី៧នេះ ត្រូវវៈកាត់ហើយ រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ បានដាក់ចេញនៅ យុទ្ធសាស្រ្តថ្មីៗ ក្នុងនោះប្រព័ន្ធឌីជីថល ក៏មានសារៈសំខាន់ខ្លាំងណាស់ផងដែរ។
លោក បានស្នើរសូមឲ្យអ្នកសារព័ត៌មានទាំងអស់ មិនថា វិស័យព័ត៌មានរដ្ឋ ឬឯកជននោះទេ ត្រូវបំពេញវិជ្ជាជីវៈ និងក្រមសិលធម៌ តាមរបបស្ដីពីអ្នកសារព័ត៌មាន។
លោកបានលើកឡើងថា បច្ចុប្បន្នថ្នាក់ដឹកនាំជាច្រើនរូប កើតចេញពីអ្នកសារព័ត៌មាន ហេតុដូចនេះហើយ សូមឱ្យអ្នកសារព័ត៌មានយើង ធ្វើជាទំពាំងស្នងឬស្សី នៅថ្ងៃអនាគត។
ក្នងអាណត្តិទី៧នេះថ្នាក់ដឹកនាំ មន្ត្រីរាជការ ជាច្រើនរូបបានដកតំណែង និងបញ្ឈប់ក្របខ័ណ្ឌ ដោយសារអ្នកសារព័ត៌មានផងដែរ។
តែសូមឲ្យអ្នកសារព័ត៌មាន មុននិងចុះផ្សាយ ត្រូវថ្លឹងថ្លែងឲ្យបានគ្រប់ជ្រុងជ្រោយ ជៀសវៀងចុះផ្សាយហើយ បំភ្លឺឡើងវិញ (សម័យឌីជីថលនេះ ចុះផ្សាយពីអវិជ្ជមាន មានអ្នកតាមដានច្រើនណាស់។)
ក្រោយពីបញ្ចប់កិច្ចប្រជុំខាងលើ ឯកឧត្តម បានបញ្ជាក់ថា សម័យនេះជាសម័យ ឌីជីថល វិស័យព័ត៌មាន មានសារៈសំខាន់ណាស់ ក្នុងការផ្ញើសារពីប្រជាពលរដ្ឋ ទៅរាជរដ្ឋាភិបាល ពីរាជរដ្ឋាភិបាលទៅប្រជាពលរដ្ឋ ។
(តែមុននឹងឲ្យគេគោរពយើង យើងត្រូវគោរពខ្លួនឯងសិន)ផងដែរ ៕
ដោយ ៖ ជីវ័ន្ត