ខេត្តកំពង់ធំ៖ យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់ និងមនុស្សប្រុស ស្រី ក្មេង ចាស់ ៦៤នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ សង្ស័យជាករណីពុលនំបញ្ចុក។
ករណីនេះកើតឡើងនៅថ្ងៃទី២៩-៣១ ខែមករា ឆ្នាំ២០២៣ ស្ថិតក្នុងឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ប្រភពនៅទីកើតហេតុឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែ មករា ឆ្នាំ២០២៤ ជនរងគ្រោះទាំងនោះ នាំគ្នាទិញនំប ញ្ចុកហូបរៀងៗខ្លួន នៅតូបម្ចាស់អ្នកលក់តែមួយ។ លុះហូបរួច រហូតដល់ចន្លោះម៉ោង២១ទៅម៉ោង១២យប់ពួកគាត់មានអាការ:ក្អួតចង្អោរ វិលមុខ រាគរូស និងត្រូវបងប្អូនសាច់ញាតិដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែក បារាយណ៍.សន្ទុក ជាបន្តបន្ទាប់។
ប៉ុន្តែក្នុងចំណោមនោះ ជាអកុសល មានលោកយាយម្នាក់ ឈ្មោះអ៊ុំ ងៀម អាយុ៧១ឆ្នាំ រស់នៅភូមិផ្លូវទទឹង ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានស្លាប់តាមផ្លូវបន្ទាប់ដឹកយកមកសង្គ្រោះនៅមន្ទីពេទ្យ។
មកដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នេះលោកអ៊ួង សារឿន អភិបាលស្រុកបារាយណ៍ និងក្រុមការងារបានចុះសួរសុខទុក្ខទៅដល់បងប្អូនប្រជាពលរដ្ឋដែលពុលចំណីអាហារកំពុងសម្រាកព្យាលបាលនៅមន្ទីរពេទ្យបង្អែកបារាយណ៍.សន្ទុក ផងដែរ។ ក្នុងនោះលោកបញ្ជាក់ថា ពេលនេះជនរងគ្រោះដែលពុលចំណីអាហារ បានរួចផុតពីអាយុជីវិត និងជាសះស្បើយអស់ហើយ៕
ដោយ៖ សូរិយា