ព័ត៌មានទាន់ហេតុការណ៍៖

គម្រោងវិនិយោគចំនួន ៣២ ដែលមានទុនវិនិយោគសរុបប្រមាណជាង ១៨៧លានដុល្លារអាមេរិក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីខែមករាកន្លងទៅនេះ

ចែករំលែក៖

 ភ្នំពេញ ៖ ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញ សេចក្ដីប្រកាសព័ត៌មាន គម្រោងវិនិយោគចំនួន ៣២ ដែលមានទុនវិនិយោគ ១៨៧ លានដុល្លារអាមេរិក ត្រូវបានអនុម័តដោយ ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីខែមករា ឆ្នាំ២០២៤ កន្លងទៅនេះ ។ 

កាលពីខែមករា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មី និងគម្រោងពង្រីក ផលិតកម្មចំនួន ៣២គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ១៨៧លានដុល្លារអាមេរិក និងអាច បង្កើតការងារបានប្រមាណជិត ២៩ពាន់កន្លែង។

ជាការកត់សម្គាល់ គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែរួមមាន (១) គម្រោងបង្កើត រោងចក្រផលិតគ្រឿងអេឡិចត្រូនិកនៅស្រុកសំរោង ខេត្តតាកែវ (២) គម្រោងបង្កើតរោងចក្រផ្តុំដំឡើងម៉ូតូ, កង់, រ៉ឺម៉ក (អគ្គិសនី) និងឧបករណ៍បញ្ចូល ឬសាកថ្ម នៅស្រុកកៀនស្វាយ ខេត្តកណ្តាល (៣) គម្រោងបង្កើតរោងចក្រ កែច្នៃអាលុយមីញ៉ូម, ដែក, និងទង់ដែង នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ និង (៤) គម្រោងបង្កើតរោងចក្រតម្បាញ ក្រណាត់ និងកាត់ដេរសម្លៀកបំពាក់នៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

គួរបញ្ជាក់ជូនផងដែរថា ក្នុងខែមករា ឆ្នាំ២០២៤ ទុនវិនិយោគប្រមាណជាង ៧៨% មានប្រភពមកពី ប្រទេសចិន, ៩,៦៥% មកពីប្រទេសសិង្ហបុរី, ៥,៣៤% មកពីសហរដ្ឋអាម៉េរិក, ៣,៥៥% មកពីសាធារណរដ្ឋកូរ៉េ, និង ២,៧៣% មកពីប្រភពក្នុងស្រុក ៕ 

ដោយ ៖ សិលា


ចែករំលែក៖