ព័ត៌មានទាន់ហេតុការណ៍៖

ពីនេះពីនោះពាក់ព័ន្ធកម្ពុជារបស់ លោក សុខ ឥសាន (ត)

ចែករំលែក៖

ភ្នំពេញ ៖ លោក សុខ ឥសាន នៅរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ បានបរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា លើកយកចំណុចសំខាន់ៗ ចំនួន ១០ដូចខាងក្រោម ៖ 

១- លិខិតរបស់ប្រធានបក្សភ្លើងទៀនដែលណែនាំឲ្យអង្គបោះឆ្នោត បោះឲ្យឆន្ទខ្មែរ = ធ្វើឲ្យអង្គបោះឆ្នោតដែលស្រឡាញ់បក្សកម្លាំងជាតិថ្នាំងថ្នាក់?

២- ការណែនាំរបស់ប្រធានបក្សភ្លើងទៀនឲ្យអង្គបោះឆ្នោតខ្លួនបោះឲ្យឆន្ទៈខ្មែរ = សរបញ្ជាក់ថាបក្សភ្លើងទៀនរំលោភសិទ្ធិនិងឆន្ទៈអង្គបោះឆ្នោត?

៣- ការបែកបាក់និងមិនចុះសម្រុងគ្នាក្នុងបក្សប្រឆាំង = ធ្វើឲ្យអង្គបោះឆ្នោតវង្វេងនិងធុញទ្រាន់មិនចង់ទៅបោះឆ្នោត?

៤- ការបែកបាក់ផ្ទៃក្នុងបក្សប្រឆាំង = ធ្វើឲ្យបាត់បង់សម្លេងឆ្នោត?

៥- ការបែកបាក់ផ្ទៃក្នុងបក្សប្រឆាំង = ធ្វើឲ្យកម្លាំងនយោបាយបក្សប្រឆាំងចុះខ្សោយ។

៦- ការបែកបាក់ផ្ទៃក្នុងនិងកម្លាំងនយោបាយចុះខ្សោយ = គឺជាទីអវសានបក្សប្រឆាំង?

៧- សាមគ្គីរស់ = បែកបាក់គឺស្លាប់។

៨- អ្នកដែលហៅថាប្រជាធិបតេយ្យកំពុងខាំក្រញីគ្នា = បង្កើតអំពើអនាធិបតេយ្យនយោបាយក្នុងបក្ស។

៩- ការឈ្លោះទាស់ទែងគ្នា = គឺជាទម្លាប់និងវប្បធម៌របស់បក្សប្រឆាំងនៅកម្ពុជា។

១០- ការខ្វែងគំនិតគ្នានិងការបែកបាក់របស់បក្សប្រឆាំង = គឺជាវប្បធម៌របស់អ្នកអនាធិបតេយ្យ ៕ 

ដោយ ៖ សិលា


ចែករំលែក៖