ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ លើកឡើងថា ពួកគេបាននាំគ្នាចំអិនសាច់ឆ្កែនិងបរិភោគក្លែមស្រា ដោយគ្មានការអៀនខ្មាស់អ្វីបន្តិចសោះឡេីយ ។
លោកអគ្គនាយកស៊ីម៉ាក់សង្វេគនិងសោកស្តាយបំផុតចំពោះទង្វេីរបស់ស្ត្រីខ្មែរប៉ុន្មាននាក់នេះ ដែលធ្វេីឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់តម្លៃស្ត្រីខែ្មរដ៍ល្អប្រពៃថ្លៃថ្លា ប៉ះពាល់ដល់សីលធម៌ប្រពៃណីសង្គម ប៉ះពាល់អារម្មណ៍ទេសចរអន្តរជាតិ និងពិសេសជាទង្វេីដែលគួរតែមានច្បាប់ហាមឃាត់។
អង្គភាពសុីម៉ាក់តែងតែយកចិត្តទុកដាក់អាណិតស្រលាញ់សត្វសុនខជាសហការីដ៍ស្មោះត្រង់និងកម្លាំងជំនាញជួយសង្គ្រោះអាយុជីវិតមនុស្ស ជាពិសេសប្រជាពលរដ្ឋដែលរងការគំរាមកំហែងដោយសារគ្រាប់មីននិងសំណល់សង្គ្រាម។
នៅចំពោះមុខនេះអគ្គនាយកស៊ីម៉ាក់ សូមសំណូមពរកម្លាំងសមត្ថកិច្ចពាក់ព័ន្ធជាពិសេសក្រសួងកិច្ចការនារី ក៏ដូចជាក្រសួងវប្បធម៌ មេត្តាជួយចាត់វិធានការអប់រំចំពោះមុខសញ្ញាល្មេីសនេះ។
វិធានការបន្ទាប់ ព្រះរាជាណាចក្រកម្ពុជារបស់យេីងក្នុងកាល:ទេស:នេះ អាចជាពេលវេលាយ៉ាងចាំបាច់ក្នុងការរៀបចំច្បាប់ជាតិមួយហាមឃាត់ការបរិភោគសាច់សុនខ ដូចបណ្តាប្រទេសរីកចំរេីនជឿនលឿនមួយចំនួនលេីពិភពលោកនេះ។
អគ្គនាយកស៊ីម៉ាក់លេីកឡេីងថាសូម្បីតែក្រុងហាណូយប្រទេសវៀតណាម ក៏គិតគូររៀបចំច្បាប់ហាមបរិភោគសាច់សុនខ ប្រយោជន៍ដេីម្បីចូលរួមទាក់ទាញទេសចរបរទេសផងដែរ៕
ដោយ៖ សូរិយា