ខ្សែប្រយុទ្ធ និងជាប្រធានក្រុម Son Heung-min បានស៊ុតបាល់ពិន័យ Free-kick យ៉ាងអស្ចារ្យក្នុងម៉ោងបន្ថែម ដើម្បីបញ្ជូនកូរ៉េខាងត្បូងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Asian Cup ដោយយកឈ្នះអូស្ត្រាលីក្នុងលទ្ធផល២ទល់១។
អូស្ត្រាលីបានសម្លឹងរកការទទួលជ័យជម្នះដោយសារការរកបានគ្រាប់បាល់១គ្រាប់នាំមុខដោយកីឡាករ Craig Goodwin ពីការបញ្ជូនបាល់របស់ Nathaniel Atkinson ក្នុងតង់ទី១ ប៉ុន្តែកីឡាករអូស្ត្រាលីបានបង្កកំហុសដោយ Lewis Miller ធ្វើឲ្យអាជ្ញាកណ្តាលផ្តល់បាល់ពិន័យដល់ Hwang Hee-chan នៅនាទីទី៩០+៦បានធ្វើឱ្យលទ្ធផលស្មើគ្នា១ទល់១ រហូតឈានដល់ការប្រកួតបន្ថែមម៉ោង។
Son Heung-min របស់ Tottenham ធ្វើឲ្យកូរ៉េមានភាពខុសប្លែកគ្នានៅក្នុងនាទីបន្ថែម៣០ ខណៈដែលគាត់បានទាត់បាល់ហ្វ្រីឃីកកាត់កីឡាករ Mat Ryan។ ប្រទេសអូស្ត្រាលីបានបញ្ចប់ជាមួយនឹងកីឡាករមានគ្នាតែ១០ នាក់បន្ទាប់ពី Aiden O’Neill ត្រូវបានបណ្តេញចេញដោយជំនួយការអាជ្ញាកណ្តាលវីដេអូ(VAR)ដោយសារកំហុសដ៏គ្រោះថ្នាក់។
កូរ៉េខាងត្បូង ដែលបានឈ្នះពាន Asian Cup លើកចុងក្រោយកាលពីឆ្នាំ១៩៦០ បានឈានទៅដល់ការធ្លាក់ចេញសម្រាប់ជុំទីពីរជាប់ៗគ្នា។ នៅវគ្គ១៦ក្រុមចុងក្រោយ គ្រាប់បាល់តាមស្មើនៅនាទីទី៩០+៩របស់ Cho Gue-sung បានបដិសេធ អារ៉ាប៊ីសាអ៊ូឌីត ដោយជនជាតិកូរ៉េឈ្នះដោយបាល់ប៉េណាល់ទី។
ជ័យជម្នះនេះអាចជួយសម្រាលសម្ពាធខ្លះលើលោក Jurgen Klinsmann ដែលត្រូវបានតែងតាំងកាលពីមួយឆ្នាំមុន និងមិនមានប្រជាប្រិយសម្រាប់អ្នកគាំទ្រកូរ៉េ។
ជាមួយគ្នានេះ កីឡាករអូស្ត្រាលី Graham Arnold បានខ្ជះខ្ជាយឱកាសល្អជាច្រើនក្នុងការនាំមុខទ្វេដង ហើយអាចបញ្ចប់ការប្រកួតដោយ Martin Boyle ត្រូវបានបដិសេធដោយការសង្គ្រោះពីរដងដោយ Cho Hyun-woo ហើយ Mitchell Duke បានបាត់បង់ឱកាសល្អចំនួនពីរផងដែរ។
ក្រុមហ្សកដានី នឹងក្លាយជាគូប្រកួតរបស់កូរ៉េខាងត្បូងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីទទួលបានជ័យជម្នះ ១–០ លើក្រុមជម្រើសជាតិតាជីគីស្ថាន។ កាលពីថ្ងៃសុក្រ ហ្សកដានីបានបង្កើតប្រវត្តិសាស្ត្រ ខណៈពួកគេឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូង។ គ្រាប់បាល់ផ្ទាល់ខ្លួនរបស់ Vahdat Hanonov ជាគ្រាប់បាល់ដែលបានយកឈ្នះលើតាជីគីស្ថាន។
គូប្រកួតផ្សេងទៀតគឺអ៊ីរ៉ង់ ត្រូវប៉ះជប៉ុន ហើយម្ចាស់ផ្ទះកាតា ប៉ះ អ៊ូសបេគីស្ថាន នៅថ្ងៃសៅរ៍ វគ្គ៨ក្រុមផ្សេងទៀត ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport/Reuter/AFP)