ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤២នាក់ ក្នុង​បទល្មើសគ្រឿងញៀនចំនួន ២២ករណីទូទាំងប្រទេសថ្ងៃទី០៤ កុម្ភៈម្សិលមិញ!

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន ៤២ នាក់ (ស្រី ០៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២២ករណី ទូទាំងប្រទេសនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ ។​ ដូច្នេះ​សូម​ជៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ព្រោះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! 

ក្នុងចំណោមជនសង្ស័យចំនួន ៤២នាក់ រួមមាន៖​ ជួញដូរ ១ករណី ឃាត់ ៣នាក់(ស្រី ២នាក់),ដឹកជញ្ជូន រក្សាទុក ១០ករណី ឃាត់ ១៩នាក់(ស្រី ០នាក់),បើកបរក្រោមឥទ្ធិពល ៩ករណី ឃាត់ ១២នាក់(ស្រី ១នាក់),ប្រើប្រាស់ ២ករណី ឃាត់ ៨នាក់(ស្រី ០នាក់)។ 

ចំណែក​វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៤ ខែកុម្ភៈ រួមមាន ៖មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice) ស្មេីនិង​ ៨៩,១៨ក្រាម និង៧កញ្ចប់តូច។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម​៖

កម្លាំង​នគរបាល​ជាតិ​ ០៨អង្គភាព

*១ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,០៧ក្រាម។

*២ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,៦២ក្រាម។

*៣ / កណ្តាល៖ រក្សាទុក ២ករណី ឃាត់ ២នាក់ បើកបរក្រោមឥទ្ធិពល ៦ករណី ឃាត់ ៨នាក់ ស្រី ១នាក់ ចាប់យកIce ៤កញ្ចប់តូច។

*៤ / ក្រចេះ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ បើកបរក្រោមឥទ្ធិពល ៣ករណី ឃាត់ ៤នាក់ ចាប់យកIce ១កញ្ចប់តូច។

*៥ / រាជធានីភ្នំពេញ៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់។

*៦ / ស្វាយរៀង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ២កញ្ចប់តូច។

*៧ / តាកែវ៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៦នាក់ ចាប់យកIce ២,១០ក្រាម។

*៨ / ឧត្តរមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ស្រី ២នាក់ ចាប់យកIce ៨៤,៦៥ក្រាម។

ដោយឡែកកម្លាំងកងរាជអាវុធហត្ថខេត្ត  ២អង្គភាព

*១ / ព្រះវិហារ៖ រក្សាទុក ១ករណី ឃាត់ ៥នាក់ ចាប់យកIce ០,៦៥ក្រាម។

*២ / ឧត្តរមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ០,០៩ក្រាម៕

ដោយ៖ តារា


ចែករំលែក៖