ព័ត៌មានទាន់ហេតុការណ៍៖

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! មនុស្សស្លាប់ ០៥នាក់ និងរបួសធ្ងន់ស្រាល ០៨នាក់​ កើតឡើងចំនួន ០៧លើក

ចែករំលែក៖

ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស​ កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញនេះ​ បានកើតឡើងចំនួន ០៧លើក (យប់ ០៥លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៥នាក់ (ស្រី ០នាក់), រងរបួសសរុប ០៨នាក់ (ស្រី ០១នាក់), រងរបួសធ្ងន់ ០៥នាក់ (ស្រី ០នាក់) រងរបួសស្រាល ០៣នាក់ (ស្រី ០១នាក់) និងមិនពាក់មួកសុវត្ថិភាព ១០នាក់ (យប់ ០៦នាក់)។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០៤លើក (ស្លាប់ ០១នាក់) , មិនគោរពសិទ្ធិ ០២លើក (ស្លាប់ ០១នាក់), និងមិនប្រកាន់ស្តាំ ០១លើក (ស្លាប់ ០៣នាក់)។ 

ជាមួយគ្នានោះ​ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក​ ក៏បានបង្ហាញ​ពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី០៤ ខែកុម្ភៈនេះដែរ ខណៈ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ទូទាំងប្រទេស​ បានរកឃើញយានយន្តល្មើសចំនួន ៦៦៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស។ 

ក្នុងប្រតិបត្តិការនោះ​ ចំនួនគោលដៅសរុប ៧៣គោលដៅ មានយានយន្តចូលគោលដៅចំនួន ៩៦៩គ្រឿង, រថយន្តធំ ២២គ្រឿង, រថយន្តតូច ២០៣គ្រឿង និងម៉ូតូ ៧៤៤គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៦៦៥គ្រឿង  រថយន្តធំ ០៣គ្រឿង រថយន្តតូច ១៥១គ្រឿង និងម៉ូតូចំនួន ៥១១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ០៤ថ្ងៃ ពីថ្ងៃទី១-០៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ២,៥០១គ្រឿង រថយន្តធំ ២៨គ្រឿង រថយន្តតូច ៥០២គ្រឿង ម៉ូតូ ១,៩៧១គ្រឿង  ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១,៦៦៤គ្រឿង, រថយន្តធំ ២៨គ្រឿង, រថយន្តតូច ៥០២គ្រឿង និងម៉ូតូ ១,២៨៤គ្រឿង (១,២៨៤ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕

ដោយ៖ តារា


ចែករំលែក៖