ព័ត៌មានទាន់ហេតុការណ៍៖

សេចក្ដីសម្រេចស្ដីពីការតែងតាំងក្រុមអ្នកនាំពាក្យ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ សេចក្ដីសម្រេចស្ដីពីការតែងតាំងក្រុមអ្នកនាំពាក្យ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ៖ តែងតាំងក្រុមអ្នកនាំពាក្យនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ដែលមានសមាសភាពដូចខាងក្រោម៖ 

១-លោក បឿន សំនៀង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន ក.អ.ក. ប្រធាន។

២-លោក សួន ភារិទ្ធ នាយកឧទ្ទកាល័យឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក.អ.ក. អនុប្រធាន។ 

៣-លោក យុន ហេង អគ្គលេខាធិការអង គណ:កម្មាធិការវិនិយោគកម្ពុជា សមាជិក ៤-លោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណ:កម្មាធិការវិនិយោគកម្ពុជា សមាជិក

៥-លោក អ៊ឹម សួរ អគ្គលេខាធិការរងគណ:កម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា សមាជិក 

៦-លោក សួន សុផល អគ្គលេខាធិការរងគណ:កម្មាធិការវិនិយោគ សមាជិក 

៧-លោក ជូ ហេង អគ្គលេខាធិការរងគណ:កម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា សមាជិក 

៨-លោក សរ សិនីរ៉ា អគ្គលេខាធិការរងគណ:កម្មាធិការវិនិយោគ សមាជិក 

៩-លោកស្រី ជី ប៉ូលីដែត នាយិកាខុទ្ធកាល័យទេសរដ្ឋមន្ត្រី អនុប្រធានទី២ ក.អ.ក. សមាជិកា 

១០-កញ្ញា សាញ់ ស៊ីណាវក្តី តំណាងនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាននិងផ្សព្វផ្សាយ សមាជិកា។

ក្រុមអ្នកនាំពាក្យមានតួនាទីនិងភារកិច្ចដូចខាងក្រោម៖

ទំនាក់ទំនងជាផ្លូវការជាមួយសាធារណៈជន និងបណ្តាញសារព័ត៌មានជាតិ-អន្តរជាតិពាក់ព័ន្ធការងាររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ប្រមូលព័ត៌មាននិងឯកសារពាក់ព័ន្ធ ដើម្បីឆ្លើយបំភ្លឺជាមួយសាធារណៈជន និងបណ្តាញសារ ព័ត៌មានជាតិ-អន្តរជាតិ

រៀបចំសន្និសីទសារព័ត៌មាននានាជូនថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ទទួលភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនពីថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ក.អ.ក. អគ្គលេខាធិការ គ.ស.អ.ក. អគ្គលេខាធិការ គ.វ.ក. នាយកខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃ ក.អ.ក. នាយកខុទ្ទកាល័យទេសរដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្មពិសេស អនុប្រធានទី២ នៃ ក.អ.ក. ប្រធានគ្រប់អង្គភាពក្រោមឱវាទ ក.អ.ក. និងសាមីខ្លួនដូចមានចែង ក្នុងប្រការ១ ត្រូវអនុវត្តសេចក្តីសម្រេចនេះឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕ 

ដោយ ៖ សិលា


ចែករំលែក៖