ព័ត៌មានទាន់ហេតុការណ៍៖

នាយប់ថ្ងៃទី១០​ កុម្ភៈ​! លទ្ធផលការអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល​ ឃាត់យានយន្តល្មើស ចំនួន៩៤គ្រឿង​

ចែករំលែក៖

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី​១១​ ខែកុម្ភៈ​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ លទ្ធផលការអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលដូចខាងក្រោម៖

ឃាត់យានយន្តល្មើស ចំនួន៩៤គ្រឿង (រថយន្ត ចំនួន៣៦គ្រឿង, ម៉ូតូ ចំនួន៥៨គ្រឿង)

១.ល្មើសជាតិស្រវឹង ចំនួន៦២គ្រឿង

+កម្រិត ០.២៥ – ០.៣៩ mg/L ចំនួន២៦គ្រឿង

-អ្នកបើកបរម៉ូតូ ចំនួន១៦នាក់

-អ្នកបើកបររថយន្ត ចំនួន១០នាក់

+កម្រិត ០.៤០ mg/L ឡើង ចំនួន៣៦គ្រឿង

-អ្នកបើកបរម៉ូតូ ចំនួន១៧នាក់

-អ្នកបើកបររថយន្ត ចំនួន១៩នាក់

២. បទល្មើសផ្សេងៗ ចំនួន៣២គ្រឿង

-អត់មួកសុវត្ថិភាព ចំនួន២៥គ្រឿង

-រថយន្តគ្មានប័ណ្ណបើកបរ ចំនួន០៥គ្រឿង

-រថយន្តកែច្នៃខុសបច្ចេកទេស ចំនួន០១គ្រឿង

-រថយន្តប័ណ្ណបើកបរហួសសុពលភាព ចំនួន០១គ្រឿង៕

ដោយ៖ តារា


ចែករំលែក៖