ភ្នំពេញ៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ កម្ពុជាទទួលបានអ្នកទេសចរដើរលេងកម្សាន្តតាមបណ្តាគោលដៅទេសចរណ៍នានា ទូទាំងប្រទេស សរុបចំនួន ៖ ១ ០៥១ ៤៧២ នាក់ ក្នុងនោះ អ្នកទេសចរជាតិ មានចំនួន ៖ ៩៩៣ ៩៩១ នាក់ និងអ្នកទេសចរបរទេស មានចំនួន ៥៧ ៤៨១ នាក់ ។
តោះចង់ដឹងអត់ថា ខេត្តណាខ្លះមានអ្នកទេសចរដើរលេងកម្សាន្តច្រេីនជាគេ មានដូចខាងក្រោម៖
*ខេត្តព្រះសីហនុ ២៩៤ ៣០១នាក់
*ខេត្តបន្ទាយមានជ័យ ១៣ ០២៥នាក់
*ខេត្តសៀមរាប ១១៧ ៦៧៧នាក់
*ខេត្តបាត់ដំបង ៨៩ ៤៤៦នាក់
*ខេត្តប៉ៃលិន ៧៩ ៦៩៣នាក់
*ខេត្តកែប ៧៣ ១៤៥នាក់
*ខេត្តកណ្តាល ៧១ ២៧៣នាក់
*រាជធានីភ្នំពេញ ៦៨ ៩១៨នាក់
*ខេត្តកំពត ៦៤ ៥២៨នាក់
*ខេត្តកំពង់ស្ពឺ ២៦ ២២០នាក់
*ខេត្តពោធិ៍សាត់ ២៤ ៩០៩នាក់
*ខេត្តកំពង់ចាម ២៤ ៥១៥នាក់
*ខេត្តកោះកុង ១៦ ៣៩៩នាក់
*ខេត្តកំពង់ឆ្នាំង ១២ ០៥១នាក់
*ខេត្តមណ្ឌលគិរី ១១ ៧៩១នាក់
*ខេត្តតាកែវ ១១ ៧១៥នាក់
*ខេត្តឧត្តរមានជ័យ ៤៨,៨៦១នាក់
*ខេត្តក្រចេះ ៥១,៤១៦នាក់
*ខេត្តស្ទឹងត្រែង ៩ ០០៧នាក់
*ខេត្តរតនគិរី ៨ ២៨៣នាក់
*ខេត្តស្វាយរៀង ៤ ៦៨៤នាក់
*ខេត្តព្រះវិហារ ៤ ១៤៨នាក់
*ខេត្តកំពង់ធំ ៣ ៨៩៥នាក់
*ខេត្តព្រៃវែង ១ ៨៧១នាក់
*ខេត្តត្បូងឃ្មុំ ១ ៦៦៥នាក់៕
ដោយ៖ តារា