ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតូកង់បីឥណ្ឌាបានហេីយតែរត់មិនរួចត្រូវសមត្ថកិច្ចចាប់បានមកវិញ

ចែករំលែក៖

ភ្នំពេញ៖​ ជនសង្ស័យម្នាក់បានធ្វេីសកម្មភាពលួចម៉ូតូកង់បីឥណ្ឌាមួយគ្រឿងបានសម្រេចកាលពីវេលាម៉ោង ០៤ និង ៣០នាទីរសៀលថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០២៤ ស្ថិតនៅភូមិព្រៃទា សង្កាត់ ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ ហេីយព្យាយា​មបេីកគេចខ្លួនតែត្រូវបានសមត្ថកិច្ចតាមចាប់យកមកវិញដេីម្បីចាត់ការតាមនីតិវិធី។ 

ជនសង្ស័យឈ្មោះ ញ៉ែម ផល្លា ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិ ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ 

ចំណែកជនរងគ្រោះឈ្មោះ សយ សង់ភ្លឺ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូកង់បីឥណ្ឌា ទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិព្រៃទា សង្កាត់ ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០២៤ វេលាម៉ោង ០៤ និង៣០នាទីរសៀល មុនពេលកើតហេតុជនរងគ្រោះបានត្រឡប់ពីដឹកភ្ញៀវបានទុកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងពាក់លេខ ភ្នំពេញ 1R-3018​ នៅខាងមុខផ្ទះ រួចក៏បានចូលទៅសម្រាកដូចរាល់ដង លុះជនរងគ្រោះក្រោកពីដំណេកមកមើលស្រាប់តែបាត់ម៉ូតូកង់បីតែម្តង។ 

បន្ទាប់មកជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ដេីម្បីសុំកិច្ចអន្តរាគមន៍។ 

ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ​ និងដោយមានការចង្អុលបង្ហាញពីលោក​វរសេនីយ៍ឯក​ ម៉ន​ វុធី​ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ​ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣បានសហការជាមួយនឹងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកឈូកបានចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យខាងលើរួមនឹងវត្ថុតាងនៅចំណុចផ្លូវជាតិលេខ៣ ស្ថិតនៅភូមិ បឹង ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត​ នៅវេលាម៉ោង៦និង៣០នាទីល្ងាច​ ថ្ងៃខែដដែល​ យកមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣តែម្តង។

វត្ថុតាងចាប់ យក ១. ម៉ូតូកង់បីឥណ្ឌា ចំនួន០១គ្រឿង (ប្រគល់ជូនរងគ្រោះវិញ)។ ២. ម្សៅក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់ និងឧបករណ៏ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។ ៣​ កាំបិតកន្ទុយអន្ទង់ចំនួន ០១ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីចាត់ការតាមនីតិវិធី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖