ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កិច្ចការកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ នៅតែជាគោលនយោបាយអាទិភាពខ្ពស់ជាងគេ នៅកម្ពុជា !

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ កិច្ចការកែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជារបៀបវារៈអាទិភាពនៅក្នុងយុទ្ធសាស្ត្រចតុកោណទាំងបួន នៅក្នុងដំណាក់កាលរបស់រាជរដ្ឋាភិបាលក្នុង៤នីតិកាលបន្តបន្ទាប់កន្លងទៅ ដែលបានបង្កើតសមិទ្ធផលជាប្រវត្តិសាស្ត្រជាច្រើននៅកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញបិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ សមិទ្ធផលមានទាំងអភិបាលកិច្ចនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងមានទាំងសមិទ្ធផលក្នុងទិដ្ឋភាពនៃការរីកចម្រើនសង្គមសេដ្ឋកិច្ចរបស់កម្ពុជា។ នៅក្នុងមូលដ្ឋាននេះ រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តផ្តល់សារៈសំខាន់ខ្ពស់លើកម្មវិធីកែទម្រង់នេះ ដោយកំណត់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជារបៀបគោលនយោបាយអាទិភាពរបស់ខ្លួន នៅក្នុងមុំទី២ នៃស្នូលនៅក្នុងមុំទី៣   ក្នុងបរិស្ថានគ្របដណ្តប់របស់យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយ។

លោកអគ្គបណ្ឌិសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លើក ឡើង នៅ ក្នុងពិធីបិទកិច្ចប្រជុំត្រួត ពិនិត្យប្រចាំឆ្នាំ ២០២៣ កម្មវិធីកែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះថា ៖ ជុំវិញការពង្រឹងថវិកាកម្មវិធី ក៏ដូចជាការកែលម្អប្រព័ន្ធគណនេយ្យសាធារណៈ និងប្រព័ន្ធសវនកម្ម និង អធិការកិច្ច ហិរញ្ញវត្ថុ ជាពិសេសការចាប់ផ្តើមដាក់ឲ្យអនុវត្តន៍ជាជំហានៗ នូវប្រព័ន្ធ បច្ចេកវិទ្យាព័ត៌មានសម្រាប់ ការគ្រប់គ្រង់ហិរញ្ញវត្ថុសាធារណៈ, សមិទ្ធផលនៃដំណាក់កាល ទី៣ និងរួមបញ្ចូន នូវ យុទ្ធសាស្រ្តកែទម្រង់សំខាន់ៗ ដែលជាមូលដ្ឋានគ្រឹះ នៃការ កសាងប្រព័ន្ធថវិកាព័ត៌មាន សមិទ្ធកម្ម រួមមាន ៖ យុទ្ធសាស្រ្ត នៃការកែទម្រង់ប្រព័ន្ធថវិកាជាតិ, យុទ្ធសាស្រ្តនៃ ការកែទម្រង់ ថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ, យុទ្ធសាស្រ្តគៀគរចំណូលរយៈពេល មធ្យម, យុទ្ធសាស្រ្តកែទម្រង់ប្រព័ន្ធលទ្ធកម្ម សាធារណៈ, យុទ្ធសាស្រ្តស្តីពីការការកែទម្រង់ប្រព័ន្ធគ្រប់គ្រង់វិនិយោគសារធារណៈ និង យុទ្ធសាស្រ្តកែទម្រង់ប្រព័ន្ធគណនេយ្យជាដើម។

ក្រៅពីនេះច្បាប់គោលសំខាន់ៗសម្រាប់ប្រើជាមូលដ្ឋាន ក្នុងការធ្វើឱ្យប្រសើរឡើង នៃ ការគ្រប់គ្រង់ ហិរញ្ញវត្ថុសាធារណៈ ក៏ត្រូវបានអនុម័ត និងដាក់ឲ្យប្រើប្រាស់ដូចជា៖ ច្បាប់ស្តីពីប្រព័ន្ធ ហិរញ្ញវត្ថុសាធារណៈ ថ្មីឆ្នាំ ២០២៣, ច្បាប់ស្តីពីសារពើរព័ន្ធឆ្នាំ ២០២៣, ច្បាប់ស្តីពី ការគ្រប់គ្រង ចំណូល មិនមែន សារ ពើពន្ធឆ្នាំ២០២២, ច្បាប់ស្តីពីការគ្រប់គ្រងការប្រើប្រាស់ និងការចាត់ចែង លើទ្រព្យសម្បត្តិ រដ្ឋ ឆ្នាំ២០២០, ច្បាប់ស្តីពីលទ្ធកម្មសាធារណៈឆ្នាំ២០២៣, ច្បាប់ស្តីពីមូលបត្ររដ្ឋឆ្នាំ២០២០, និងច្បាប់ស្តីពីភាពដៃគូររវាងរដ្ឋ និងឯកជនឆ្នាំ ២០២១ ៕

ដោយ ៖ សិលា


ចែករំលែក៖