ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានី នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចជំនាញ បានឃាត់ខ្លួនជនជាតិចិន និងវៀតណាម ប្រុសស្រីចំនួន ០៤នាក់ ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ ហើយបើករត់គេចទៅបុកបង្គោលភ្លេីងថ្មថែមទៀត។
ប្រភពដដែលបន្តថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកេីតឡេីងរវាងរថយន្តម៉ាកLexus GS300 ពណ៌ស ពាក់ផ្លាកលេខ 2AF-1927 អ្នកបេីកបររួមនិងអ្នកដំណើរមានគ្នា០៤នាក់ ស្រី០២នាក់ បានប៉ះជាមួយ រថយន្តម៉ាកToyota Prius ពណ៌ស នៅយប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង២០:៣០នាទី ស្ថិតនៅចំណុចវត្តបុទុមវត្តី កែងផ្លូវ២៤០ រួចបេីករថយន្តបើកគេចមកដល់ចំណុចស្តុបផ្សារដេីមគ បានប៉ះជាមួយរថយន្ត០១គ្រឿងទៀត ម៉ាកMercedes ពណ៌ខ្មៅ ពាក់ផ្លាកលេខ កម្ពុជា KD7.BENZ ហេីយបេីកគេចរហូតដល់ចំណុចស្តុបណតប្រ៊ីដ លេីផ្លូវ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ក៏បុកបង្គោលភ្លេីងថ្ម បណ្តាលឱ្យខូចខាតរថយន្តធ្ងន់ធ្ងរមិនអាចបន្តដំណេីរទៅមុខបាន។
បច្ចុប្បន្នជនបង្កហេតុ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីដោះស្រាយតាមនីតិវិធីច្បាប់៕
ដោយ៖ តារា