ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ចាត់តំណាង ចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកនូវមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តព្រះសីហនុ ទឹកប្រាក់ចំនួន ៨,២០៥,០០០រៀល ប្រគល់ជូនដល់ក្រុមគ្រួសារ លោកវរសេនីយ៍ត្រី ឃួន សឿង កំពុងមានជំងឺប្រចាំកាយធ្ងន់ធ្ងរ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ដោយអនុវត្តតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេ​បញ្ជា​ការ​រង​នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រោមការដឹកនាំលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ដព្រះសីហនុ នៅវេលាម៉ោង០៩:៣០នាទីព្រឹក ថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ខៀវ សំណាង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តព្រះសីហនុ ទទួលការងារកសាងកម្លាំង បានដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្ត ចំនួន០៦នាក់ អញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកនូវមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តព្រះសីហនុ ទឹកប្រាក់ចំនួន ៨,២០៥,០០០រៀល ( ប្រាំបីលានម្ភៃប្រាំពាន់រៀលគត់) ប្រគល់ជូនដល់ក្រុមគ្រួសារ លោកវរសេនីយ៍ត្រី ឃួន សឿង នាយទាហាន នៃកងរាជអាវុធហត្ថខេត្ត ដែលកំពុងមានជំងឺប្រចាំកាយធ្ងន់ធ្ងរ ដល់លំនៅដ្ឋានស្ថិតក្នុងភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ 

ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការរង ក៏បានពាំនាំនូវការផ្ដាំផ្ញើក្តីនឹករំលឹក និងសាកសួរសុខទុក្ខពីសំណាក់ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ដព្រះសីហនុ និងណែនាំដល់ក្រុមសាច់ញាតិក្រុមគ្រួសារ និងលោកវរសេនីយ៍ត្រី ឃួន សឿង ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាពិនិត្យតាមដានសុខភាព លេបថ្នាំឱ្យបានទៀងទាត់ពេលវេលាតាមវេជ្ជបញ្ជាលោកគ្រូពេទ្យជំនាញ ហូបអាហារដែលមានសារជាតិចិញ្ចឹមបំប៉នជំនួយរាងកាយ និងសូមជូនពរអោយឆាប់បានជាស្បះស្បើយពីជំងឺឡើងវិញ ៕

ដោយ ៖ សិលា


ចែករំលែក៖