ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ១៦ កុម្ភៈ ចំនួន ២៧ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤៩នាក់

ចែករំលែក៖

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៤៩នាក់ (ស្រី ០១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៧ករណី ទូទាំងប្រទេសនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ។

ក្នុងចំណោមជនសង្ស័យចំនួន ៤៩នាក់ រួមមាន ៖

+ជួញដូរ ៧ករណី ឃាត់ ១២នាក់(ស្រី ០នាក់)

+ដឹកជញ្ជូន រក្សាទុក ១៨ករណី ឃាត់ ២៨នាក់(ស្រី ១នាក់)

+បើកបរក្រោមឥទ្ធិពល ១ករណី ឃាត់ ១នាក់(ស្រី ០នាក់)

+ប្រើប្រាស់ ១ករណី ឃាត់ ៨នាក់(ស្រី ០នាក់)

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៦ ខែកុម្ភៈ រួមមាន ៖

-មេតំហ្វេតាមីន(Ice) = ១៥០៩,០២ក្រាម។

-អុិចស្តាសុី(mdma) = ២៤៤១,៧៨ក្រាម។

លទ្ធផលខាងលើ ១១អង្គភាពបានចូលរួមបង្ក្រាប ៖

Police: ១០អង្គភាព

១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ៩៩៦,៨២ក្រាម។

២ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ រក្សាទុក ២ករណី ឃាត់ ៤នាក់ ចាប់យកIce ៤០៣,០៦ក្រាម។

៣ / កណ្តាល៖ រក្សាទុក ៣ករណី ឃាត់ ៤នាក់ ចាប់យកIce ០,៩០ក្រាម។

៤ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ០នាក់ រក្សាទុក ៤ករណី ឃាត់ ៥នាក់ ចាប់យកIce ៧,៧៣ក្រាម។

៥ / ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៣១,៦៥ក្រាម។

៦ / ពោធិ៍សាត់៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១៣,៦៤ក្រាម។

៧ / សៀមរាប៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ៥១,០១ក្រាម។

៨ / ព្រះសីហនុ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,២២ក្រាម។

៩ / ស្វាយរៀង៖ រក្សាទុក ២ករណី ឃាត់ ៤នាក់ ស្រី ១នាក់ ចាប់យកIce ០,៧១ក្រាម។

១០ / ត្បូងឃ្មុំ៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ បើកបរក្រោមឥទ្ធិពល ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,២២ក្រាម។

PM : ៣អង្គភាព

១ / បន្ទាយមានជ័យ៖ ប្រើប្រាស់ ១ករណី ឃាត់ ៨នាក់។

២ / រាជធានីភ្នំពេញ៖ រក្សាទុក ២ករណី ឃាត់ ៤នាក់ ចាប់យកIce ១,៦០ក្រាម។

៣ / ព្រះសីហនុ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៤៦ក្រាម៕

ដោយ ៖ សហការី


ចែករំលែក៖