ព័ត៌មានទាន់ហេតុការណ៍៖

ឈ្លោះគ្នាជាមួយសង្សារ ខឹងចិត្តពេកខាងប្រុសចងកសម្លាប់ខ្លួន

ចែករំលែក៖

​ភ្នំពេញ៖​ បុរសម្នាក់បានបញ្ចប់ជីវិតខ្លួនឯងដោយចងកសម្លាប់ខ្លួនក្រោយពីមានជម្លោះជាមួយនារីជាសង្សារហើយយកកាំបិតដេញចាក់​ បង្កការភ្ញាក់ផ្អេីលកាលពី​ វេលាម៉ោង​០៨និង៣០នាទី​ថ្ងៃ​ទី១៧ខែកុម្ភៈ​ឆ្នាំ​២០២៤​ នៅ​ចំណុច​បុរី​អឹលវី ផ្ទះ​លេខG1A12 ផ្លូវ​02​ ភូមិ​ទួល​ពង្រ​សង្កាត់​ចោមចៅ​ទី១​ ខណ្ឌ​ពោធិ៍​សែនជ័យ​រាជធានី​ភ្នំពេញ​ ។ 

​ជនរងគ្រោះ​(សព)ឈ្មោះ​ណឹម​ ម៉ៃ​ ភេទ​ប្រុស​ អាយុ២៦ឆ្នាំ​ ស្រុក​កំណើត​នៅភូមិ​ត្រពាំង​រុន ឃុំតានី ស្រុក​អង្គរជ័យ ខេត្ត​កំពត​ បច្ចុប្បន្ន​ស្នាក់​នៅ​កន្លែង​កេីតហេតុ​ខាងលើ​។ 

​  ​យោង​តាម​ការ​បំភ្លឺ​របស់​ឈ្មោះ​ ទូច​  វីស្សា​ភេទ​ស្រី​ អាយុ​២២ឆ្នាំ​ ត្រូវ​ជា​មិត្ត​ស្រី​របស់​ ជនរងគ្រោះ​បាន​ឱ្យដឹងថា នៅ​មុន​ពេល​កេីតហេតុ​  រូប​គាត់​និង​ជន​រងគ្រោះ​បាន​ឈ្លោះគ្នា​ ហេីយ​ជនរងគ្រោះ​បាន​យក​កូន​កាំបិត​ដេញ​ចាក់គាត់​ ពេល​នោះ​គាត់​ភ័យពេក​បាន​រត់​ទៅ​បន្ទប់​មិត្តភក្ដិ​ឱ្យជួយ​។ នៅ​ពេល​នោះ​ មិត្ត​ភក្តិ​របស់​គាត់​និង​គាត់​ ក៏បាន​ចុះ​មកខាង​ក្រោម​  មួយ​សន្ទុះ​ក្រោយ​មក​ក៏​ស្ងាត់​ ពួក​គាត់​ទាំង​ពីរ​នាក់​ បាន​ឡើង​ទៅមេីល​ ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ចងក​សម្លាប់​ខ្លួន​បាត់​ទៅ​ហេីយ​ នៅជាប់នឹង​ចម្រឹងដែក​បង្អួច​ ពេល​នោះ​គាត់​ក៏បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​តែម្ដង​។  តាម​ការ​ពិនិត្យ​និង​ធ្វើកោសល្យវិច័យ​របស់​សមត្ថកិច្ច​នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ​នៃស្នងការ​ដ្ឋាននគរបាល​រាជធានី​ភ្នំពេញ​បាន​ឱ្យដឹងថា ជនរងគ្រោះ​ស្លាប់​ដោយ​សារ​ចងក​សម្លាប់​ខ្លួន​ពិត​ប្រាកដ​មែន​  ហេីយ​មាន​សារធាតុ​ញៀន​នៅ​ក្នុង​ខ្លួន​ទៀតផង។  

បច្ចុប្បន្ន​ សព​ត្រូវបានប្រគល់​ទៅ​ឱ្យក្រុម​គ្រួសារ​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖