ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន និងកម្លាំងអធិការដ្ឋានក្រុងព្រះវិហារ ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តព្រះវិហារ៖​​ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកាលពីថ្ងៃសុក្រ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង២៣ និង២៥ នាទី កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះវិហារ បានបង្រ្កាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចផ្ទះសំណាក់វិមានមាស បន្ទប់លេខ០៩ ស្ថិតក្នុងភូមិអណ្តូងពោធិ៍ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០៣ នាក់ (ស្រី០១ នាក់) មានឈ្មោះដូចខាងក្រោម៖

១/ឈ្មោះ ផាន់ វណ្ណា ភេទប្រុស អាយុ៣៩ ឆ្នាំ ជនជាតិខ្មែរ កាន់អត្តញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ ២២០២៥២០៥៤ មុខរបរ មិនពិតប្រាកដ រស់នៅភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

២/ឈ្មោះ ប៊ុណ្ណារ៉ា លាភហេង ហៅហេង ភេទប្រុស អាយុ២៤ ឆ្នាំ ជនជាតិខ្មែរ កាន់អត្តញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ ២២០២៥០៥៧៣ មុខរបរ មិនពិតប្រាកដ រស់នៅភូមិធម្មជាតិសម្តេចតេជោហ៊ុនសែន ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

៣/ឈ្មោះ លុយ គង្គារ ភេទស្រី អាយុ២៤ ឆ្នាំ ជនជាតិខ្មែរ កាន់អត្តញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ ២២០១៧១៩៥៨ មុខរបរ កម្មកររោងផលិតទឹកបរិសុទ្ធ រស់នៅភូមិធម្មជាតិសម្តេចតេជោហ៊ុនសែន ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

វត្ថុតាងគ្រឿងញៀនចាប់យក ៖

១/មេតំហ្វេតាមីន (ICE) សរុបទម្ងន់ ២៥,៩៩ ក្រាម។

សម្ភារ និងមធ្យោបាយចាប់យក៖

១/ម៉ូតូចំនួន០២ គ្រឿង។

២/ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១ គ្រឿង។

៣/ទូរស័ព្ទចំនួន០៨ គ្រឿង។

៤/អាវុធកែច្នៃប្រើហ្គាស០១ ដើម។

៥/គ្រាប់កាំភ្លើង(AK)ចំនួន០៨ គ្រាប់។

៦/សម្ភារៈវេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យ កម្លាំងជំនាញយើងកសាងសំណុំរឿង បញ្ជូនទៅអយ្យការសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕

ដោយ ៖ សិលា


ចែករំលែក៖