ព័ត៌មានទាន់ហេតុការណ៍៖

យុទ្ធនាការ​រឹត​បន្តឹងច្បាប់ចរាចរណ៍! ឃាត់យានយន្តល្មើស ចំនួន៩២គ្រឿង

ចែករំលែក៖

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី​១៨​ ខែកុម្ភៈ​ ឆ្នាំ​២០២៤​ បានឱ្យដឹងថា​ លទ្ធផលការអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៧ ខែកុម្ភៈ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលដូចខាងក្រោម៖

ឃាត់យានយន្តល្មើស ចំនួន៩២គ្រឿង (រថយន្ត ចំនួន៣០គ្រឿង, ម៉ូតូ ចំនួន៦២គ្រឿង)

១.ល្មើសជាតិស្រវឹង ចំនួន៤១គ្រឿង

+កម្រិត ០.២៥ – ០.៣៩ mg/L ចំនួន០៨គ្រឿង

-អ្នកបើកបរម៉ូតូ ចំនួន០២នាក់ 

-អ្នកបើកបររថយន្ត ចំនួន០៦នាក់ 

+កម្រិត ០.៤០ mg/L ឡើង ចំនួន៣៣គ្រឿង

-អ្នកបើកបរម៉ូតូ ចំនួន១៨នាក់ 

-អ្នកបើកបររថយន្ត ចំនួន១៥នាក់ 

២.បទល្មើសផ្សេងៗ ចំនួន៥១គ្រឿង

-អត់មួកសុវត្ថិភាព ចំនួន៣៨គ្រឿង

-ម៉ូតូគ្មានប័ណ្ណបើកបរ ចំនួន០៣គ្រឿង

-ម៉ូតូកែច្នៃបំពង់ស៊ីម៊ាំង ចំនួន០១គ្រឿង

-រថយន្តគ្មានប័ណ្ណបើកបរ ចំនួន០៨គ្រឿង

-រថយន្តប័ណ្ណបើកបរហួសសុពលភាព ចំនួន០១គ្រឿង៕

ដោយ៖ តារា


ចែករំលែក៖