ព័ត៌មានទាន់ហេតុការណ៍៖

សូមរំលឹក អំពី សេចក្តីថ្លែងការណ៍របស់ក្រុមប្រតិកម្មព័ត៌មាន នៃគណៈកម្មាធិកាជាតិរៀបចំការបោះឆ្នោត

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២៤ សូមរម្លឹកឡើងវិញពី សេចក្តីថ្លែងការណ៍របស់ក្រុមប្រតិកម្មព័ត៌មាន នៃគណៈកម្មាធិកាជាតិរៀបចំការបោះឆ្នោតថា មានគណបក្សនយោបាយមួយ ដែលគ្មានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតបានធ្វើសកម្មភាពគំរាម កំហែង សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់របស់ខ្លួន ជាអ្នកបោះឆ្នោត ឱ្យបោះឆ្នោតជូនគណបក្សនេះ ឬ គណបក្សនោះ ដែលជាការរំលោភសិទ្ធិក្នុងការសម្រេចចិត្តរបស់អ្នកបោះឆ្នោត រំលោភការសម្ងាត់នៃការបោះឆ្នោត និងធ្វើឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត។

គណៈកម្មាធិកាជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ព្រមានចាត់វិធានការតាមផ្លូវច្បាប់ប្រសិនបើគណបក្សនយោបាយមួយនោះមិនព្រមបញ្ឈប់សកម្មភាព។

ខ្លឹមសារបន្ថែម សូមអានសេចក្តីថ្លែងការណ៍របស់ក្រុមប្រតិកម្មព័ត៌មាននៃគណៈកម្មាធិកាជាតិរៀបចំការបោះឆ្នោត…!

«សូមអានទាំងស្រុងដូចខាងក្រោម» ៕ 

ដោយ ៖ សិលា


ចែករំលែក៖