ភ្នំពេញ៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវនាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះបានឱ្យដឹងថា កម្លាំងសមត្ថកិច្ចជំនាញខណ្ឌបានចុះបង្ក្រាបជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីម៉ោង ២និង ៣០នាទីរសៀល ថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ២០២៤ នៅចំណុចសំណង់មិនរៀបរយក្រុមទី៥ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយបានឃាត់ខ្លួនជនសង្ស័យ៣នាក់ ជាមួយថ្នាំញៀន៣កញ្ចប់។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា ជនសង្ស័យចំនួន០៣នាក់
ទី១.ឈ្មោះ មុំ សុខុម ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មានមានទីលំនៅ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។
២.ឈ្មោះ ដាំ បូរ៉ី ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅឃុំព្រៃចា ស្រុក ជេីងព្រៃ ខេត្តកំពង់ចាម។
៣.ឈ្មោះ អាយ ភារុណ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិ ក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។
សម្ភារដកហូតមានក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៣កញ្ចប់។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់រួមទាំងវត្ថុតាងកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ ជ្រោយពេជ្រ