ព័ត៌មានទាន់ហេតុការណ៍៖

អូស្ត្រាលីបង្កើនការចំណាយសម្រាប់ការពារជាតិ

ចែករំលែក៖

នៅព្រឹកថ្ងៃទី២០ខែកុម្ភៈ អូស្ត្រាលីបានប្រកាសចំណាយសម្រាប់ការពារជាតិ១១,១ពាន់លានដុល្លារអូស្ត្រាលី (ប្រមាណ៧,២៥ពាន់លានដុល្លារអាមេរិក) ក្នុងរយៈពេល១០ឆ្នាំខាងមុខ ដើម្បីពង្រីកកម្លាំងទាហានជើងទឹកនិងផលិតនាវាចម្បាំងបន្ថែមទៀត។
សារព័ត៌មាន AFP អូស្រ្តាលី នៅថ្ងៃអង្គារ ទី២០ ខែកុម្ភៈនេះបានបង្ហើបឱ្យដឹងពីផែនការមួយមានរយៈពេល១០ឆ្នាំ ដើម្បីបង្កើនចំនួននាវាចម្បាំងទ្វេដង ជាមួយការបង្កើនកញ្ចប់ថវិកាយោធាបន្ថែមពីលើ ៧ពាន់លានដុល្លារ នៅចំពោះមុខការរត់ប្រណាំងសព្វាអាវុធនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
នៅក្រោមផែនការនេះ អូស្ត្រាលីនឹងបង្កើនចំនួននាវាចម្បាំងដែលសព្វថ្ងៃមាន១១គ្រឿង ឱ្យដល់២៦គ្រឿង ដែលរដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles ចាត់ទុកថាគឺកងនាវាចម្បាំងធំបំផុតរបស់អូស្រ្តាលី ចាប់តាំងពីចុងបញ្ចប់នៃសង្រ្គាមលោកលើកទី២មក។
គួរបញ្ជាក់ថា តាមផែនការខាងលើដដែល អ៉ីស្ត្រាលីនឹងផលិតនាវាចម្បាំងធុនធ្ងន់ប្រភេទ Hunter ចំនួន ៦គ្រឿង នាវាចម្បាំងធម្មតា ១១គ្រឿង និងនាវាចម្បាំងមិនចាំបាច់មាននាវិកបើក៦គ្រឿង។ ក្នុងចំណោមនាវាចម្បាំងទាំងនេះ នឹងមានមួយចំនួនត្រូវបំពាក់មីស៊ីល Tomahawk ដែលមានសមត្ថភាពបាញ់រយៈចម្ងាយឆ្ងាយលើគោលដៅស្ថិតនៅយ៉ាងជ្រៅក្នុងទឹកដីសត្រូវ។
លើសពីនេះទៅទៀត ផែនការនេះក៏នឹងជំរុញផងដែរឱ្យអូស្ត្រាលីបង្កើនកញ្ចប់ថវិការយោធា ២.៤ភាគរយ នៃផលិតផលក្នុងស្រុកសរុប ពោលគឺខ្ពស់ជាងផែនការកញ្ចប់ថវិកាយោធារបស់សមាជិក NATO ដែលមានគោលដៅបង្កើន២ភាគរយនៃផលិតផលនៅក្នុងស្រុកសរុប៕

ដោយ៖ ធីរីណា(រូប​ថត​៖ vnews)


ចែករំលែក៖