ទីក្រុងបាងកក ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមទីប្រឹក្សាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលនេះ បានបង្ហោះលើផេកផ្លូវការថា ៖ ខ្ញុំបានមកសួរសុខទុក្ខបងធម៍ដល់ផ្ទះនៅទីក្រុងបាងកក។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ៖ ឯកឧត្តម ថាក់ សុីន ទោះបីមានជម្ងឺក៏បានទទួលយើងក្នុងនាមជាបងប្អូនដោយមានការចូលរួមរបស់អ៊ុង អុីង កូនស្រីពៅនិងជាប្រធានគណបក្សភឿថៃផងដែរ។
ដើម្បីពង្រឹងចំណងមិត្តភាពខ្ញុំបានអញ្ជើញអ៊ុងអុីងប្រធានគណបក្សភឿថៃទស្សនកិច្ចនៅកម្ពុជានៅថ្ងៃ១៤និង១៥មិនា២០២៤ខាងមុខ។
អតីតនាយករដ្ឋមន្ត្រី២នាក់ជួបគ្នាមិនបាននិយាយរឿងនយោបាយនោះទេតែបានរំលឹកអនុស្សារីយ៍រយៈពេល៣២ឆ្នាំនៃមិត្តភាពរបស់យើងទាំងពីរតាំងពីឆ្នាំ១៩៩២មក។
អរគុណបងប្រុសនិងក្មួយស្រីដែលបានទទួលខ្ញុំនៅថ្ងៃនេះ៕
ដោយ ៖ សិលា