ព័ត៌មានទាន់ហេតុការណ៍៖

Napoli បញ្ចប់កិច្ចសន្យាគ្រូបង្វឹក Walter Mazzarri បន្ទាប់ពីដឹកនាំបានត្រឹម៣ខែ

ចែករំលែក៖

ក្លិប Napoli បានបណ្តេញអ្នកចាត់ការទូទៅលោក Walter Mazzarri ចេញពីតំណែងបន្ទាប់ពីដឹកនាំបានតែខែ ហើយជំនួសគាត់ដោយគ្រូបង្វឹកសញ្ជាតិស្លូវ៉ាគីលោក Francesco Calzona

លោក Mazzarri បានស្នងតំណែងលោក Rudy Garcia កាលពីខែវិច្ឆិកា ហើយចាកចេញជាមួយនឹងម្ចាស់ជើងឯកអ៊ីតាលីទីនៅ Serie A លោក Calzona ជនជាតិអ៊ីតាលីអាយុ៥៥ឆ្នាំបានប្រកបអាជីពជាជំនួយការរបស់ Napoli ក្រោមការដឹកនាំរបស់លោក Maurizio Sarri និង Luciano Spalletti

លោក Calzona នឹងដឹកនាំស្លូវ៉ាគីនៅ Euro 2024 ហើយ FA របស់ប្រទេសនេះប្រកាសថា កិច្ចសន្យារបស់គាត់នៅ Napoli គឺរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។ គាត់មានកិច្ចសន្យាជាមួយស្លូវ៉ាគីរហូតដល់ឆ្នាំ២០២៥ ដែលនឹងត្រូវបានបន្តដោយស្វ័យប្រវត្តិប្រសិនបើពួកគេមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៦

ម្ចាស់ក្លិNapoli លោក Aurelio de Laurentiis បានថ្លែងអំណរគុណដល់លោក Mazzarri សម្រាប់ បានជួយក្រុមក្នុងរយៈពេលដ៏លំបាក។ ក្រុម Napoli ធ្វើជាម្ចាស់ផ្ទះទទួលក្រុម Barcelona ក្នុងជើងទីនៃការប្រកួត Champions League វគ្គ១៦ក្រុមចុងក្រោយរបស់ពួកគេនៅថ្ងៃពុធនេះ។

ស្ថាប័នគ្រប់គ្រងបាល់ទាត់បានប្រកាសថា “សមាគមបាល់ទាត់ស្លូវ៉ាគីដឹងថានេះគឺជាការសម្រេចចិត្តមិនស្តង់ដារដែលអាចបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមសាធារណជន។ ទោះជាយ៉ាងណាក៏ដោយ ក៏យល់ពីទំនាក់ទំនងពិសេសរបស់លោក Calzona ជាមួយក្លិបដែលគាត់បានធ្វើការជាយូរមកហើយ ហើយចង់ជួយគាត់ក្នុងស្ថានភាពលំបាកនាពេលបច្ចុប្បន្ន។

លោក Calzona បានប្រកាសម្តងហើយម្តងទៀតថា អាទិភាពសំខាន់នៃសកម្មភាពរបស់គាត់គឺក្រុមបាល់ទាត់ជាតិស្លូវ៉ាគី និងការត្រៀមរៀបចំក្រុមសម្រាប់ត្រៀមចូលរួមប្រជែងក្នុងព្រឹត្តិការណ៍ Euro 2024

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖