ព័ត៌មានទាន់ហេតុការណ៍៖

គណបក្សកម្លាំងប្រជាធិបតេយ្យ គាំទ្របទបញ្ជារបស់សម្តេចធិបតី ម៉ាណែត ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ

ចែករំលែក៖

ភ្នំពេញ ៖ គណបក្សកម្លាំងប្រជាធិបតេយ្យ គាំទ្របទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ លេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។

គណបក្សកម្លាំងប្រជាធិបតេយ្យ យល់ឃើញថា គ្រោះថ្នាក់បណ្តាលមកពីឧក្រិដ្ឋកម្មជួញដូរគ្រឿងញៀន នៅតែបន្តរីករាលដាលគួរឱ្យព្រួយបារម្ភទាំងក្នុងតំបន់ និងលើពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ។ ដូចនីតិកាលមុនៗ ដែរ សម្រាប់នីតិកាលទី៧ នេះ គណបក្សកម្លាំងប្រជាធិបតេយ្យ ប្រកាសគាំទ្ររាជរដ្ឋាភិបាលដែលបានបន្តចាត់ទុកការប្រយុទ្ធ ប្រឆាំងគ្រឿងញៀនខុសច្បាប់គឺជាអាទិភាពរបស់ខ្លួន ហើយកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ កន្លងទៅនេះរាជរដ្ឋាភិបាល ក៏បានប្រកាសដាក់ចេញនូវផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ ផងដែរ។

គណបក្សកម្លាំងប្រជាធិបតេយ្យ យល់ស្របនឹងប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលដែលបានលើកឡើង យើងរៀបចំមន្ត្រីរាជការទាំងអស់ មិនចំពោះតែកងកម្លាំងប្រដាប់អាវុធ ទាហ៊ាន នគរបាល កងរាជអាវុធហត្ថនោះទេ។

គណបក្សកម្លាំងប្រជាធិបតេយ្យ មានទស្សនៈវិស័យកសាងមាតុភូមិមួយដែលពលរដ្ឋជាម្ចាស់រស់ក្នុង

ភាពថ្លៃថ្នូរ ដោយប្រកាន់យកឥរិយាបទនយោបាយមជ្ឈិមាបដិបទា ផ្លូវកណ្តាល និងស្មារតីទទួលខុសត្រូវ ចូលរួម ដោយយើង របស់យើង ដើម្បីជាតិយើង៕

ដោយ ៖ សិលា


ចែករំលែក៖