ព័ត៌មានទាន់ហេតុការណ៍៖

គ.ជ.ប នឹងប្រកាសលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅវេលាម៉ោង ៧:៣០នាទីយប់ថ្ងៃទី២៥ ខែកុម្ភៈ

ចែករំលែក៖

ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាប ជូនដំណឹងដល់សាធារណជន ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិ រួមទាំងភាគីពាក់ព័ន្ធ នឹងការបោះឆ្នោតទាំងអស់ឱ្យបានជ្រាបថា គ.ជ.ប នឹងធ្វើការផ្សាយលទ្ធផលបឋមនៃការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ៧:៣០នាទីយប់ តាមប្រព័ន្ធផ្សព្វផ្សាយ ដូចខាងក្រោម៖

-ទូរទស្សន៍ជាតិកម្ពុជា (ទ.ទ.ក)

-វិទ្យុជាតិកម្ពុជា : វិទ្យុ AM 918 KHz វិទ្យុ FM96 MHz និងវិទ្យុវត្តភ្នំ FM 105.70 MHz

-គេហទំព័រ គ.ជ.ប ៖ www.nec.gov.kh

កម្មវិធីទូរសព្ទដៃ (App) : CamNEC News

-Facebook Page ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee

-Channel YouTube : គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee

សូមរង់ចាំតាមដានដោយមេត្រី ៕

ដោយ ៖ សិលា


ចែករំលែក៖