ព័ត៌មានទាន់ហេតុការណ៍៖

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី ២៥ កុម្ភៈ កើតឡើងចំនួន ០៩លើក បណ្តាលឲ្យមនុស្សស្លាប់ ០៤នាក់ និងរបួសធ្ងន់ស្រាល ៣៨នាក់

ចែករំលែក៖

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានកើតឡើងចំនួន ០៩លើក (យប់ ០៣លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៤នាក់ (ស្រី ០១នាក់), រងរបួសសរុប ៣៨នាក់ (ស្រី ៣០នាក់), រងរបួសធ្ងន់ ០៩នាក់ (ស្រី ០៣នាក់) រងរបួសស្រាល ២៩នាក់ (ស្រី ២៧នាក់) និងមិនពាក់មួកសុវត្ថិភាព ១០នាក់ (យប់ ០៥នាក់)។

យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០៤លើក (ស្លាប់ ០២នាក់, ធ្ងន់ ០៤នាក់, ស្រាល ០១នាក់) , មិនគោរពសិទ្ធិ ០៣លើក (ស្លាប់ ០១នាក់, ធ្ងន់ ០២នាក់, ស្រាល ០នាក់), ភ្លើងសញ្ញា ០១លើក (ស្លាប់ ០១នាក់, ធ្ងន់ ០០នាក់, ស្រាល ០០នាក់) និងងងុយ ០១លើក (ស្លាប់ ០០នាក់, ធ្ងន់ ០៣នាក់, ស្រាល ២៨នាក់) ៕

ដោយ ៖ សហការី


ចែករំលែក៖