ភ្នំពេញ ៖ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ត្រូុវបានរៀបចំឡើងតាមការគ្រផងទុក និងបានបញ្ចប់ទៅវិញប្រកបដោយភាពស្ងប់ស្ងាត់ សណ្តាប់ធ្នាប់ និងរបៀបរៀបរយ។គ្រប់គណបក្សនយោបាយ អ្នកគាំទ្រ បានអនុវត្តសិទ្ធិនយោបាយ ប្រកបដោយសមភាព និងសេរីភាពពេញបរិបូរណ៍។ អង្គបោះឆ្នោត ដែលមានសិទ្ធិបោះឆ្នោតបានអញ្ជើញចេញទៅអនុវត្តសិទ្ធិរបស់ខ្លួន ដោយឈរលើមូលដ្ឋាននៃការសម្រេចចិត្តដោយគ្មានការគម្រាមកំហែង ឬបង្ខិតបង្ខំ។
សន្តិភាព និងស្ថិរភាពនយោបាយ ដែលបានចាក់ឬសយ៉ាងរឹងមាំ បានរួមចំណែកធ្វើឱ្យដំណើរការប្រជាធិបតេយ្យនៅព្រះរាជាណាចក្រកម្ពុជាមានភាពស្វាហាប់ និងម្ចាស់ការ ដែលយើងអាចរៀបចំការបោះឆ្នោតប្រកបដោយជោគជ័យ ស្របតាមនិយាមជាតិ និងអន្តរជាតិ។ ខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណដល់ស្ថាប័ន និងភាគីពាក់ព័ន្ធ រួមមាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ច មន្រ្តីការិយាល័យបោះឆ្នោត ភ្នាក់ងារគណបក្ស និងអ្នកសង្កេតការណ៍ដែលបានចូលរួមធានាប្រក្រតីភាពនៃដំណើរការបោះឆ្នោត ទទួលបាននូវភាពត្រឹមត្រូវ និងយុត្តិធម៌សម្រាប់គ្រប់គណបក្សនយោបាយ ៕
ដោយ ៖ សិលា