ខេត្តបន្ទាយមានជ័យ៖ កុដិលោកមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះនៅវេលាម៉ោង ១៤និង៣០នាទីរសៀលថ្ងៃទី២៥ខែកុម្ភៈ ឆ្នាំ២០២៤ស្ថិតនៅក្នុងវត្តដូនណូយ ភូមិដូនណូយ ឃុំទ្រាស ស្រុកស្វាយចេក ។
សមត្ថកិច្ចប្រាប់ថាៈ អគ្គិភ័យឆេះកុដិលោក ទំហំ០៨ម៉ែត្រគុណ ០៨ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ស្ថិតក្នុងវត្តដូនណូយ ភូមិដូនណូយ ឃុំទ្រាស ស្រុកស្វាយចេក (ព្រះសង្ឃស្នាក់នៅក្ន្ងុងកុដិចំនួន០៤អង្គ) ។
លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកបានឲ្យដឹងថា៖ក្រោយបានទទួលព័ត៌មានពីប្រជាការពារភូមិ កម្លាំងប៉ុស្តិ៍ទ្រាសនិងកម្លាំងជំនាញ អគ្គិភ័យនៅអធិការដ្ឋានស្រុកស្វាយចេក បានយករថយន្តអគ្គិភ័យមួយគ្រឿងកម្លាំងសរុប១៣នាក់ដឹកនាំដោយលោក ស៊ុន គឿត អធិការង ជួយពន្លត់អោយរលត់ទាំងស្រុង នៅវេលាម៉ោង១៥ និង០០នាទីរសៀល ប្រើទឹកអស់០១ឡាន។
លោកវរសេនីយ៍ឯក ជា ស្លូញ បានបញ្ជាក់ថាៈ
សម្ភារៈខូចខាតមាន ៖
– ប្រាក់១០ម៉ឺនរៀល
-សម្ភារៈដំណេក នឹងសម្ភារៈប្រើប្រាស់របស់ព្រះសង្ឃ។
.កុដិលោកខូចខាត៥០ភាគរយ។
-មិនបណ្តាលអោយមានគ្រោះថ្នាក់ដល់អាយុជីវិតព្រះសង្ឃទេ។
សមត្ថកិច្ចបញ្ជាក់ថាៈករណីខាងលើបណ្តាលមកពីទុស្សេខ្សែភ្លើង ៕
ដោយ៖ វណ្ណា