ភ្នំពេញ ៖ លិខិតអបអរសាទរ សូមគោរពជូន
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា
សម្តេចប្រធានជាទីគោរពដ៏ខ្ពង់ខ្ពស់!
គណបក្សធម្មាធិបតេយ្យ បានតាមដានរាល់សកម្មភាព និងការផ្សព្វផ្សាយលទ្ធផលបឋមនៃការ បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាអាណត្តិទី៥ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ របស់គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត ឃើញថា គណបក្សប្រជាជនកម្ពុជា បានទទួលជ័យជម្នះយ៉ាងលើសលុប ក្នុងការបោះឆ្នោតនេះ។
ជ័យជម្នះនេះ គឺជាមោទនភាពដ៏ធំធេងរបស់ គណបក្សប្រជាជនកម្ពុជា និងឆ្លុះបញ្ចាំងនូវភាពដឹកនាំ ដ៏ឈ្លាសវៀងវៃមោះមុត ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចប្រធាន បានធ្វើឲ្យអង្គបោះឆ្នោតសម្រេចចិត្ត បោះឆ្នោតជ្រើសរើសយក គណបក្សប្រជាជនកម្ពុជា បន្តដឹកនាំ និងបន្តរក្សាសុខសន្តិភាព អធិបតេយ្យភាព ស្ថិរភាពនយោបាយ បូរណភាពទឹកដីដ៏រឹងមាំ និងការអភិវឌ្ឍន៍រីកចម្រើនជឿនលឿនទៅមុខបន្ថែមទៀត។
គណបក្សធម្មាធិបតេយ្យ មានកិត្តិយសដ៏ខ្ពង់ខ្ពស់ សូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅ ប្រកបដោយ សេចក្តីសោមនស្សរីករាយជាអនេក ជូនចំពោះ សម្តេចប្រធាន និង គណបក្សប្រជាជនកម្ពុជា ដែលបាន ទទួលជ័យជម្នះយ៉ាងលើសលុបក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាអាណត្តិទី៥ ដែលប្រព្រឹត្តទៅនៅថ្ងៃ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។
គណបក្សធម្មាធិបតេយ្យ សូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសមាជិក សមាជិកា នៃ គណបក្សប្រជាជនកម្ពុជា ក្នុង និង ក្រៅប្រទេស សូមប្រកបដោយព្រះពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ ៖ សិលា