ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ អង្គបោះឆ្នោតសរុបចំនួន ៩៩.៨៦ភាគរយ ដែលបានទៅបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥

ចែករំលែក៖

ភ្នំពេញ ៖ អង្គបោះឆ្នោតសរុបចំនួន ៩៩.៨៦ភាគរយ ដែលបានទៅបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដោយបានបង្ហាញអំពីទម្លាប់ប្រជាធិបតេយ្យ ដែលបានចាក់គ្រឹះយ៉ាងរឹងមាំនៅកម្ពុជា ពិសេស ក្នុងការជ្រើសរើសថ្នាក់ដឹកនាំកំពូលនៃស្ថាប័នជាតិ ។ នេះជាប្រសាសន៍ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៤។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា បានបង្ហាញពី កម្រងរូបភាពអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នាថ្ងៃអាទិត្យ ទី២៥ កុម្ភៈ ឆ្នាំ២០២៤ តាមបណ្តារាជធានី-ខេត្ត ទាំង ៨ភូមិភាគ ។

សូមបញ្ជាក់ថា ៖ គណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត បានបង្ហាញលទ្ធផលបឋម ដោយគណបក្សប្រជាជនកម្ពុជា ទទួលបាន​សំឡេងគាំទ្រយ៉ាងច្រើនលើសលប់នៅក្នុងមណ្ឌលភូមិភាគទាំង៨ ដោយទទួលបានសំឡេងឆ្នោតសរុបចំនួន ១០,០៥២សំឡេង និងទទួលបានអាសនៈចំនួន ៥៥អាសនៈ និងគណបក្សឆន្ទៈខ្មែរ ទទួលបានសំឡេងឆ្នោត ១,៣៩៤សំឡេងទទួលបានអាសនៈចំនួន ៣អាសនៈ។  ចំណែកគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ មិនទទួលបានអាសនៈនោះទេ ៕

ដោយ ៖ សិលា


ចែករំលែក៖