ទីក្រុងគូឡាឡាំពួ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី២៧ កុម្ភៈ ២០២៤ បានចូលរួមជាអធិបតី ក្នុងពិធីផ្លាស់ប្តូរអនុស្សរណៈយោគយល់គ្នា រវាង ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលម៉ាឡេស៊ី ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ៕
ដោយ៖ តារា