ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងទេសចរណ៍ ចេញ «សេចក្តីជូនដំណឹង ស្តីពីការប្រកួតប្រជែងរូបថតសមរាត្រីអង្គរអច្ឆរិយៈ»

ចែករំលែក៖

ភ្នំពេញ ៖ ដើម្បីចូលរួមអបអរសាទរ និងផ្សព្វផ្សាយនូវព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរវត្ត ដែលរំពឹងនឹងកើតមានចន្លោះថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅខេត្តសៀមរាបខាងមុខនេះ ក្រសួងទេសចរណ៍ មានកិត្តិយសសូមជម្រាបជូន និងអញ្ជើញភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជន ចូលរួមក្នុង “កម្មវិធីប្រកួតប្រជែងរូបថតព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរវត្ត” ឲ្យបានច្រើនកុះករ!

ក្រសួងទេសចរណ៏មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជន មេត្តាជ្រាបថា “ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរវត្ត – Equinox Angkor ឆ្នាំ២០២៤ ដែលត្រូវបានគេ ស្គាល់ថាជាបាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត ត្រូវបានគេរំពឹងថានឹងកើតមាននៅចន្លោះ ថ្ងៃទី២០ ដល់ ២២ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ៥:០០នាទី ដល់ម៉ោង ៧:០០នាទីព្រឹក។

ក្នុងន័យនេះ ដើម្បីផ្សព្វផ្សាយ និងលើកទឹកចិត្តដល់គ្រប់ភ្ញៀវទេសចរចូលរួមក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យ នេះឱ្យបានកុះករ និងប្រកបដោយភាពរីករាយ ក្រសួងទេសចរណ៍នឹងរៀបចំកម្មវិធី “ការប្រកួតប្រជែងរូបថត សមរាត្រីអង្គរអច្ឆរិយៈ (Equinox Angkor Photo Contest)”។

• នីតិវិធីនៃការចូលរួម៖

១. ជ្រើសរើសរូបថតព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរវត្ត ឆ្នាំ២០២៤ ដែលខ្លួនបានថតដោយផ្ទាល់

២. ផ្ញើរូបថត ដោយភ្ជាប់ជាមួយ ឈ្មោះ និងលេខទូរស័ព្ទ មកកាន់ទំព័រហ្វេសប៊ុក ក្រសួងទេសចរណ៍ Ministry of Tourism (https://www.facebook.com/cambodia.tourism.ministry)

៣. ការបើកទទួលរូបថត ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២៤

៤. ក្រុមការងារនឹងធ្វើការវាយតម្លៃរូបថតដែលស្អាតជាងគេចំនួន ១០ រូប ដើម្បីផ្សព្វផ្សាយនៅលើ គេហទំព័រ និងប្រព័ន្ធផ្សព្វផ្សាយនានារបស់ក្រសួងទេសចរណ៍

៥. ជ័យលាភីរូបថតចំនួន ៣ រូបនឹងទទួលបានរង្វាន់ជាទឹកប្រាក់ ចាប់ពី ៥០០,០០០ រៀល រហូតដល់ ១,០០០,០០០ រៀល។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់ជ្រាប ជាព័ត៌មានអំពីព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ និងចូលរួមក្នុងកម្មវិធីប្រកួតប្រជែងខាងលើឱ្យបានច្រើនកុះករ ៕

ដោយ ៖ សិលា


ចែករំលែក៖