ព័ត៌មានទាន់ហេតុការណ៍៖

បេក្ខជនអភិបាលក្រុង ម៉ិចស៊ិក ពីរនាក់ត្រូវបានគេធ្វើឃាតមុនពេលបោះឆ្នោត

ចែករំលែក៖

ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ បានបើកការបាញ់ប្រហារ និងសម្លាប់បេក្ខជនពីរនាក់ ដែលត្រៀមនឹងឈរឈ្មោះជាអភិបាលក្រុង Maravatio ក្នុងរដ្ឋ Michoacan នៃប្រទេសម៉ិកស៊ិកកូ ជាកន្លែងដែលអំពើហិង្សាធ្ងន់ធ្ងរតែងតែកើតឡើង។
សារព័ត៌មានFrance24 នៅថ្ងៃទី 28 ខែកុម្ភៈបានដកស្រង់សេចក្តីជូនដំណឹងពីការិយាល័យសាធារណៈនៃរដ្ឋ Michoacan ភាគខាងលិចម៉ិកស៊ិកដែលបញ្ជាក់ថាលោក Miguel Angel Reyes Zavala ដែលថ្មីៗនេះបានប្រកាសពីចេតនារបស់គាត់ក្នុងការឈរឈ្មោះជាអភិបាលក្រុង Maravatio ត្រូវបានបាញ់សម្លាប់នៅក្នុងឡាននៅជិតកន្លែងដែលគាត់ធ្វើការ។
លោក Zavala គឺជាវេជ្ជបណ្ឌិត នេះបើយោងតាមកាសែត Mexico Daily Post ។ គាត់ធ្លាប់បានបង្ហាញពីចេតនារបស់គាត់ក្នុងការតំណាងឱ្យគណបក្ស Morena ដែលកំពុងកាន់អំណាចរបស់ប្រធានាធិបតី Andres Manuel Lopez Obrador នៅក្នុងការបោះឆ្នោតនាពេលខាងមុខ។
យោងតាមព័ត៌មានស៊ើបអង្កេតបឋម ខ្មាន់កាំភ្លើងពីរនាក់បានបាញ់សម្លាប់លោក Zavala ពីចម្ងាយ ហើយបន្ទាប់មកបានរត់គេចខ្លួននៅក្នុងរថយន្ត។ អាជ្ញាធរក្រុង Maravatio កំពុងតាមស្វែងរកជនសង្ស័យ ប៉ុន្តែមិនមានការរីកចម្រើនអ្វីឡើយ ។
ប៉ុន្មានម៉ោងបន្ទាប់ពីការធ្វើឃាតលោក Zavala បេក្ខជន Armando Perez Luna នៃគណបក្សសកម្មភាពជាតិប្រឆាំង (PAN) ក៏ត្រូវបានគេរកឃើញថាស្លាប់នៅក្នុងរថយន្តដោយសារការបាញ់ប្រហារដោយគ្រាប់កាំភ្លើងនៅជិតអាជីវកម្មរបស់គ្រួសារគាត់នៅកណ្តាលទីក្រុង Maravatio ។
គណបក្ស PAN បានថ្កោលទោសភ្លាមៗចំពោះ “ឃាតកម្មដ៏កំសាក” សំដៅលើអ្នកនយោបាយ ហើយបានបញ្ជាក់ថា ពួកគេបានអំពាវនាវម្តងហើយម្តងទៀតឱ្យបង្កើនសន្តិសុខនៅ Maravatio ។ ដូចឧប្បត្តិហេតុជាមួយលោក ហ្សាវ៉ាឡា ដែរ ពុំមានជនសង្ស័យណាម្នាក់ត្រូវបានគេកំណត់អត្តសញ្ញាណក្នុងការធ្វើឃាតបេក្ខជន លូណា ឡើយ។
ការធ្វើឃាតទាំងពីរដែលបានរៀបរាប់ខាងលើត្រូវបានធ្វើឡើងមុនពេលយុទ្ធនាការបោះឆ្នោតរបស់លោក Zavala និង Luna ចាប់ផ្តើម។ ប្រទេសម៉ិកស៊ិក គ្រោងនឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតី សមាជិកសភា និងមេដឹកនាំក្នុងតំបន់នៅថ្ងៃទី 2 ខែមិថុនា៕

ដោយ៖ ធីរីណា(រូប​ថត​៖ Getty Images)


ចែករំលែក៖