ភ្នំពេញ៖ យុវតីម្នាក់ដោយសារចិត្តខឹងនឹងសង្សារខ្លួនក៏គិតខ្លីយកកន្លែងទៅចងកសម្លាប់ខ្លួនតែមិនបានសម្រេចក៏ដាច់ខ្សែធ្លាក់មកក្រោមវិញសន្លប់បាត់មាត់ក ត្រូវបានអ្នករេីសអេតចាយប្រទះឃេីញជួយសង្គ្រោះទាន់ពេលវេលា។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួល ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះ ព្រួច ប៉ុន ធី ភេទស្រីអាយុ១៩ឆ្នាំមុខរបរកម្មារិនីរោងចក្រ ស្នាក់នៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅថ្ងៃកេីតហេតុជនរងគ្រោះមិនបានទៅធ្វេីការនោះទេដោយស្នាក់នៅបន្ទប់ជួលម្នាក់ឯងលុះមកដល់វេលាកេីតហេតុខណៈអ្នករេីសអេតចាយចូលទៅដេីររេីសអេតចាយស្រាប់តែប្រទះឃេីញដេកនៅក្រោមជណ្តេីរឡេីងទៅបន្ទប់ជួលជាន់លេី និងមានខ្សែកន្សែងពោះគោមួយចងជាប់និងបង្កាន់ដៃ ឃេីញដូចនោះអ្នករេីសអេតចាយក៏ជួយលេីករួចហៅអ្នកជិតខាងមកជួយសង្គ្រោះបឋម។
បន្ទាប់មកខណៈប្អូនចេញពីធ្វេីការវិញក៏ដឹកតាមឡំប្រឺតាទៅមន្ទីពេទ្យដេីម្បីសង្គ្រោះ ចំពោះមូលហេតុដែលធ្វេីឱ្យជនរងគ្រោះចងកនោះដោយសារតែខឹងនឹងសង្សារ៕
ដោយ៖ សុខាសែនជ័យ