នៅថ្ងៃទី ១ ខែមីនា អ្នកបោះឆ្នោតអុីរ៉ង់បានចាប់ផ្តើមទៅការិយាល័យបោះឆ្នោតដើម្បីជ្រើសរើសរដ្ឋសភាទី 12 និងក្រុមប្រឹក្សាឯកទេសជំនាញទី 6 ។
ប្រជាជនអុីរ៉ង់ជាង 61 លាននាក់ក្នុងចំណោម 85 លាននាក់មានសិទ្ធិបោះឆ្នោតនៅក្នុងការបោះឆ្នោតសកលនេះ។ ទោះជាយ៉ាងណាក៏ដោយ ចំនួនអ្នកបោះឆ្នោតរំពឹងទុកមានកម្រិតទាប បន្ទាប់ពីលទ្ធផលនៃការស្ទង់មតិរបស់ទូរទស្សន៍រដ្ឋបានបង្ហាញថាជាង 50% នៃអ្នកឆ្លើយសំណួរ “មិនចាប់អារម្មណ៍” នៅក្នុងការបោះឆ្នោត។ ចំនួនអ្នកទៅបោះឆ្នោតនៅក្នុងការបោះឆ្នោតសភាជាតិឆ្នាំ ២០២០ ថ្មីៗនេះបានធ្លាក់ចុះមកនៅត្រឹម ៤២,៥៧% ដែលជាកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ១៩៧៩មក។
កន្លងមក អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញអុីរ៉ង់ លោក Hadi Tahan Nazif បាននិយាយថា បេក្ខជនជាង 15,000 នាក់មកពីវណ្ណៈសង្គមផ្សេងៗគ្នានឹងប្រកួតប្រជែងដណ្តើមយកអាសនៈចំនួន 290 នៅក្នុងការបោះឆ្នោតសភាជាតិ។ បេក្ខជនសរុបចំនួន 144 នាក់នឹងប្រកួតប្រជែងដណ្តើមយកអាសនៈនៅក្រុមប្រឹក្សាអ្នកជំនាញសម្រាប់រយៈពេល 8 ឆ្នាំ។ ក្រុមប្រឹក្សាដែលមានសមាជិក 88 រូបនេះ ទទួលខុសត្រូវក្នុងការត្រួតពិនិត្យសកម្មភាពរបស់មេដឹកនាំខាងស្មារតីកំពូលរបស់ប្រទេសអុីរ៉ង់ ហើយមានអំណាចក្នុងការតែងតាំងនិងបណ្តេញមេដឹកនាំនេះ៕
ដោយ៖ ធីរីណា(រូបថត៖ TTXVN)