ព័ត៌មានទាន់ហេតុការណ៍៖

ឆ្អឹងជំនីរជ្រូកនិងជើងជ្រូកបង្កកចំនួន ២តោន៣៥២គីឡូក្រាមត្រូវបានដុតកម្ទេចចោល

ចែករំលែក៖

    ខេត្ត​បាត់ដំបង៖ មន្រ្តីស៊ើបអង្កេតនៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្រ្កាបការក្លែងបន្លំ ក.ប.ប. ខេត្តបាត់ដំបង សហការជាមួយមន្រ្តីជំនាញគយចល័តតំបន់៤ ស្ថិតនៅតំបន់អូរតាគី នាព្រឹកនៅថ្ងៃសុក្រទី១ ខែមីនា ឆ្នាំ២០២៤នេះ បានធ្វើការត្រួតពិនិត្យលើឆ្អឹងជំនីរជ្រូកនិងជើងជ្រូកបង្កកដែលបាននាំចូល ហើយមន្រ្តីជំនាញសាខា ក.ប.ប. ខេត្តបាត់ដំបង ពិនិត្យរួចឃើញថាសាច់បង្កកនេះមានលក្ខណៈមិនសមស្របតាមស្តង់ដាសាច់បង្កកឡើយ។ 

   បន្ទាប់ពីបានធ្វើការពិនិត្យរួចឃើញថាមិនមានលក្ខណៈសមស្រប មន្រ្តីជំនាញសាខា ក.ប.ប. ខេត្តបាត់ដំបងនិងមន្រ្តីជំនាញគយចល័តតំបន់៤ បានធ្វើការដុតកម្ទេចចោលនូវឆ្អឹងជំនីរជ្រូកនិងជើងជ្រូកបង្កកចំនួន២តោន ៣៥២គីឡូក្រាមតាមនីតិវិធី។

    គួរបញ្ជាក់ថា​ ការដុតកម្ទេចនេះស្ថិតក្រោមការសម្របសម្រួលពីលោក ទុត វីនីត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តនិងមានការចូលរួមពីមន្រ្តីជំនាញគយចល័តតំបន់៤ និងអាជ្ញាធរដែនដីផងដែរ៕

ដោយ៖ តារា


ចែករំលែក៖