ព័ត៌មានទាន់ហេតុការណ៍៖

បេីករថយន្តគេចពីម៉ូតូជិះបញ្ច្រាសជ្រុលទៅធ្លាក់ប្រឡាយទឹកស្អុយ

ចែករំលែក៖

ភ្នំពេញ៖​ ស្ត្រីម្នាក់ខណៈកំពុងបេីកបររថយន្តតាមដងផ្លូវស្រាប់តែមានម៉ូតូមួយគ្រឿងបេីកបញ្ច្រាសផ្លូវ ដោយសារតែខ្លាចបុកម៉ូតូទេីបគេចជ្រុលធ្លាក់ចូលទៅក្នុងប្រឡាយទឹកស្អុយ។ 

    ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង២រសៀល​ ថ្ងៃទី​១​ ខែមីនា​ ឆ្នាំ២០២៤​ នៅចំណុចមុខសាលាបឋមសិក្សាអូដឹម​ តាមបណ្តោយផ្លូវជាតិលេខ៤​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។ 

    តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញស្ត្រីម្នាក់បេីករថយន្តម៉ាក​ TOYOTA ពណ៌ស​ ពាក់ស្លាកលេខក្រចេះ​ 2B-9009  រូមដំណេីរជាមួយកូនស្រី​ ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងទិសដៅពីកេីតទៅលិចខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានម៉ូតូមួយគ្រឿងជិះបញ្ច្រាសផ្លូវទេីបរថយន្តបេីកគេចជ្រុលធ្លាក់ប្រឡាយទឹកស្អុយរងការខូចខាត តែមិនមានមនុស្សរងរបួសនោះទេ។ 

    ក្រោយកេីតហេតុដោយសារតែមិនមានបង្កដល់អ្នកផ្សេងទេីបសមត្ថកិច្ចប្រគល់ជូនម្ចាស់ស្ទូចយកទៅជួសជុលដោយខ្លួនឯង៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖