ខេត្តកណ្ដាល៖ សិប្បកម្មកាត់ដេរមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះ ភ្លាមៗនោះ កម្លាំងនគរបាលស្រុកស្អាង និងកម្លាំងនគរបាលស្នងការដ្ឋានខេត្តកណ្ដាល ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាល កំពុងអន្តរាគមន៍ពន្លត់ ។ ករណីនេះបានកើតឡើងវេលាម៉ោងប្រហែល១៦ជាង ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ ស្ថិតក្នុងឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល។
មូលហេតុនៃការឆេះនេះពុំទាន់ដឹងនៅឡើយទេ សមត្ថកិច្ចកំពុងអន្តរាគមន៍ពន្លត់ ៕
ដោយ៖ ស្អាងជ័យ